ផលិតកម្ម YG បដិសេធ​ថា Han Seo Hee មិន​មែន​ជាអ្នក​ហ្វឹក​ហាត់​នៅ​ផលិតកម្ម​ខ្លួន​ទេ

(កូរ៉េខាងត្បូង)៖ ផលិតកម្ម YG Entertainment បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយធ្វើការបដិសេធថា Han Seo Hee គឺមិនមែនធ្លាប់ជាអ្នកហ្វឹកហាត់ នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ម្ដងណាឡើយ។

ការលើកឡើងខាងលើនេះ ធ្វើឡើង ក្រោយមានផ្ទុះរឿងជាថ្មីម្ដងទៀត ពាក់ព័ន្ធនឹងតារាចម្រៀង B.I ដែលបាន ចាកចេញពីក្រុមដោយសារតែរឿងគ្រឿងញៀន ហើយក៏មានរបាយការណ៍ថ្មី បានលើកឡើងថា បុគ្គល «A»ម្នាក់បានដាក់របាយការណ៍ទៅគណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធស៊ីវិល ដោយអះអាងថា YG មានទំនាក់ទំនងជាមួយប៉ូលិស ហើយបានប្រើប្រាស់របាយការណ៍នោះ ដើម្បីលាក់រឿងពាក់ព័ន្ធជាមួយB.I នៅក្នុងករណីគ្រឿងញៀនកាលឆ្នាំ ២០១៦ ហើយបុគ្គល ត្រូវបានបង្ហាញឲ្យដឹងថាជា Han Seo Hee។

ជាការពិតណាស់ កាលពីពេលកន្លង របាយការណ៍ បានរៀបរាប់ថា B.I ត្រូវបានគេចោទប្រកាន់ថា បានព្យាយាមទិញកញ្ឆា ពីបុគ្គល «A» នោះ កាលពីឆ្នាំ ២០១៦ ដែលជាហេតុផលនាំឲ្យសមាជិក iKON រូបនេះ ចាកចេញពីក្រុម។

ការលើកឡើងខាងលើនេះ មិនទាន់បានប៉ុន្មានផង ស្រាប់តែនាពេលថ្មីៗនេះ របាយការណ៍ បានបញ្ចេញថា បុគ្គល «A» នោះគឺជាតារាស្រី Han Seo Hee។ ស្របពេលជាមួយគ្នានោះផងដែរ ផលិតកម្ម YG Entertainment ក៏បានបញ្ចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា បុគ្គល «A» ដែលជាមនុស្សម្នាក់ ត្រូវបានបញ្ចូន ព័ត៌មានទៅកាន់ប៉ូលិសនោះ មិនមែនជាអ្នកហ្វឹកហាត់នៅក្នុងផលិតកម្ម YG Entertainment នោះទេ។ ពួកគេ បានស្នើសុំឱ្យប្រព័ន្ធផ្សព្វផ្សាយកែតម្រូវ ប៉ុន្តែរបាយការណ៍ព័ត៌មានខុស នៅតែបន្តត្រូវបានរាយការណ៍ ហើយ ផលិតកម្ម YG Entertainment បានបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល «A» មិនមែនជាអ្នកហ្វឹកហាត់ នៅក្នុង YG នោះទេ។ កម្លាំងភារកិច្ចមួយត្រូវបានបង្កើតឡើងដោយភ្នាក់ងារប៉ូលីសខេត្ត Gyeonggi ខាងត្បូងដើម្បីស៊ើប អង្កេតករណីនេះ៕

You might also like More from author