ភាពយន្តបែប​ប្រវត្តិសាស្ត្រ​របស់​កូរ៉េ សម្ដែង​ដោយ Rain​ «កំពូល​អ្នក​ប្រណាំង​កង់​ អ៊ុម ប៊ុកដុង» ដាក់​បញ្ចាំង​​លើក​ដំបូង​នៅ «Prime Cineplex» (Trailer inside)

(ភ្នំពេញ)៖ រោងភាពយន្ដ Prime Cineplex បានដាក់បញ្ចាំងភាពយន្ដភាគធំ បែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញ ប្រចាំប្រទេសកូរ៉េ ដែលមានកំពូលតារាសម្ដែង លោក Rain គឺរឿង «កំពូលអ្នកប្រណាំងកង់ អ៊ុម ប៊ុកដុង» នៅល្ងាចថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៩ នេះ ដោយមានអ្នកគាំទ្រតម្រង់ជួរ រង់ចាំងទទួលសំបុត្រ ចូលទស្សនារហូតដល់ជិត ៣០០នាក់។

តំណាងរោងភាពយន្ត «Prime Cineplex» បានបញ្ជាក់ថា ការដាក់បញ្ចាំងភាពយន្ត បែបប្រវត្តិសាស្ត្រលើកដំបូងនេះ គឺក្នុងគោលបំណងចង់ឲ្យអ្នកគាំទ្រ បានទស្សនារឿង ប្រវត្តិសាស្ត្រលាយលំ ជាមួយការតស៊ូមួយនេះ មិនខកខាន ដែលបានបញ្ជាក់ពីសម័យនៅមុនសង្រ្គាមលោកលើកទី១ ប្រជាជាតិកូរ៉េ បានស្ថិតក្រោមការត្រួតត្រាទាំងស្រុងរបស់ជប៉ុន។ ក្បួនច្បាប់ថ្មីនៃការរស់នៅ ត្រូវបានបង្កើតឡើងពីសំណាក់ជនជាតិជប៉ុន ទុក្ខសម្រាប់ឲ្យប្រជាជនកូរ៉េគោរពនឹងប្រតិបត្តិតាម។ ពួកគេបានស្គាល់ពាក្យថា «បដិវត្តន៍» បន្ទាប់ពីបុរសម្នាក់បានឈ្នះជ័យលាភីជាតិ តាមរយៈការប្រកួតជិះកង់ ដែលម្នាក់នោះមានឈ្មោះថា «អ៊ុម ប៊ុកដុង»។

នៅមុនពេលទទួលបានឯករាជ្យ ប៊ុកដុង បានឈ្នះការប្រកួនដ៏ធំមួយ ក្នុងការជិះកង់រយៈប្រវែង ១០០០០m (ដប់ពាន់ម៉ែត្រ) សម្រេចតាមក្តីស្រមៃរបស់ខ្លួនក្នុងវ័យ ៤០ឆ្នាំ ក្នុងឆ្នាំ១៩៣២។ សង្រ្គាមស៊ីវិលមួយបានផ្ទុះឡើងរវាង កូរ៉េខាងជើង និង កូរ៉េខាងត្បូង អំឡុងឆ្នាំ១៩៥០ ធ្វើឲ្យគាត់នឹងគ្រួសារបែកបាក់គ្នា ប្រពន្ធនិងកូនស្លាប់ ចំណែកតាចាស់វ័យ ៦០ឆ្នាំ បានបង្ខំចិត្តភៀសខ្លួនឡើងលើភ្នំ ដើម្បីសុវត្ថិភាព រហូតដល់ចុងឆ្នាំ១៩៥១ មានដំណឹងមួយថា វីរបុរសប្រណាំងកង់ខាងលើបានស្លាប់ ជាមួយបន្ទុះគ្រាប់បែកបង្កៃចោលលើភ្នំបាត់ទៅហើយ។

រឿងរ៉ាវនេះ បានចងក្រងឡើងយកមកផលិតជាភាពយន្តដោយ អ្នកដឹកនាំរឿងឈ្មោះ Kim Yusung ចូលរួមសម្តែងដោយតារាឯក Rain ជាមួយនឹងតារាល្បីៗជាច្រើនទៀត ប្រចាំប្រទេសកូរ៉េ ដែលកំពុងនឹងចាក់បញ្ចាំងចាប់ពីពេលនេះ នៅតាមបណ្ដារោងភាពយន្តទំនើបនានា ក្នុងក្រុងភ្នំពេញ៕

You might also like More from author