កញ្ញា ហាស់ វី​រ៉ា​ស្រី​រ័​ត្ន ហៅ ​រ៉ូ​ស ចង់​មក​បក​ស្រាយ នឹង​មន្ទិល​ដែល​ថា​នាង ស្រឡាញ់​ប៉ូលិស​ស័ក្តិ២ ឆែក​ហាង​លក់​ឡេ ក្នុង​កម្ម​វិធី «អាថ៌​កំបាំង​ក្រៅ​ឆាក​របស់​តារា» នៅ​ថ្ងៃសៅរ៍​ចុង​សប្តាហ៍​នេះ! (Video Inside)

(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង ស្រីស្អាតមានសម្រស់ស្រស់ផូរផង់ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស ដែលត្រូវបានអ្នកលេងបណ្តាញសង្គម ថានាងលង់ចិត្តលួចស្រឡាញ់ មន្រ្តីប៉ូលិសពាក់ស័ក្តិ២ម្នាក់ ខណៈដែលបានឃើញមន្រ្តីរូបនោះ មានរូបរាងសង្ហា ពេលចុះបង្ក្រាបទីតាំងហាងលក់ឡេកែសម្ផស្សមួយ នៅក្នុងទីក្រុងភ្នំពេញនោះ នឹងចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ ទូរទស្សន៍ Fresh News នៅថ្ថៃសៅរ៍ចុងសប្តាហ៍នេះ។

ជាការកត់សម្គាល់ កាលពីពេលថ្មីៗនេះ តារាសម្តែង រ៉ូស ដែលមានរូបឆោមស្រស់សោភា ត្រូវបានអ្នកលេង បណ្តាញសង្គម ថានាងលង់ស្នេហ៍មន្ត្រីបូលីសស័ក្តិ២ ដោយសារតែឃើញនាងចូល Comment ពោលពាក្យសរ សើរចំៗ ហាក់ពេញចិត្តខ្លាំងចំពោះលោកប៉ូលិសរូបនេះ។ ជុំវិញរឿងនេះ នាងក៏បានចេញមុខបកស្រាយម្តង ហើយដែរ តែនៅមានមតិទស្សនិកជនមួយចំនួន ហាក់មិនទាន់ដាច់ស្រឡះដោយនៅតែចាប់អារម្មណ៍រឿងនេះ និងចោទសួរនាងរឿយៗទៀតផង។ ក្រៅពីចម្ងល់ទាំងនេះ ងាកមករឿងរ៉ាវអាថ៌កំបាំងផ្ទាល់ខ្លួន ភាពតស៊ូ ក្នុងវិស័យសិល្បៈវិញ ក៏ត្រូវបានគេដឹងថា នាងបានឆ្លងកាត់ឧបសគ្គជាច្រើនផងដែរ។

ដូច្នេះរាល់ចម្ងល់ និងអាថ៌កំបាំងខាងលើនេះ កញ្ញា មាស់ វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស នឹងមកបកស្រាយឲ្យទស្សនិកជន បានជ្រាបកាន់តែច្បាស់ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នឹងធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh News និង Khmer Talking នៅយប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕


You might also like More from author