ទស្សនា​ឈុត​ប្លែកៗ បេក្ខភាព​បវរកញ្ញា​ថៃ គ្រង​ក្នុង​ការ​ប្រកួត «Miss Grand Thailand 2019»​ត្រៀម​ទៅ​ប្រកួត​នៅ​វេណេស៊ុយ​អេឡា​!

(ភ្នំពេញ)៖ កាលពីរាត្រីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ប្រទេសថៃ បានធ្វើការប្រកួតជ្រើសរើស បវរកញ្ញាតំណាងជាតិរបស់ខ្លួន «Miss Grand Thailand 2019» ដើម្បីជ្រើសរើសអ្នកឈ្នះតំណាងប្រទេស ទៅធ្វើការប្រកួត «Miss Grand International ២០១៩» នៅឯប្រទេសវេណេស៊ុយអេឡា។ ក្នុងនោះបេក្ខភាពដែល មកពីខេត្តចំនួន ៧៧ បាន មកបង្ហាញសម្រស់ និងសមត្ថភាព នៅលើឆាកដ៏ធំ ព្រមទាំងរំលេចខ្លួន ក្នុងឈុតសម្លៀកបំពាក់បុរាណ ដែលកែច្នៃឡើង មើលទៅពិតជាប្លែកនិងទាក់ទាញ។

ជាការពិតណាស់ បេក្ខភាពចូលរួមក្នុងការប្រកួត «Grand Thailand 2019» ដែលមកពីខេត្តចំនួន៧៧ បានគ្រងនូវឈុតសម្លៀកបំពាក់ប្រពៃណីរបស់ខ្លួន ប្លែកៗពីគ្នា ខណៈដែលសម្លៀកបំពាក់នីមួយៗ ពិតជាមានការច្នៃប្រឌិតឡើងយ៉ាងពិសេស គួរជាទីចាប់អារម្មណ៍ ក្នុងក្រសែភ្នែកទស្សនិកជន។

ក្នុងនោះ គេសង្កេតឃើញមានឈុតចំនួន២០ ចម្លែកខ្លាំងជាងគេ ដែលទស្សនិកជនឃើញហើយ ចាប់អារម្មណ៍ ព្រោះមានលក្ខណៈពិសេស និងចម្លែកភ្នែក បើប្រៀបធៀបទៅនឹងឈុតផ្សេងៗទៀត។

ចង់ដឹងថា សម្លៀកបំពាក់ទាំងនោះ ចម្លែកភ្នែកខ្លាំងយ៉ាងណា សូមប្រិយមិត្តទស្សនិកជន រីករាយទស្សនានូវរូប ភាពខាងក្រោមទាំងអស់គ្នា៖

You might also like More from author