បែក​ធ្លាយ​រូប​ភាព Pre Wedding របស់​តារា​ចម្រៀង សួស វីហ្សា និង​​លោក ​ថមមី នៅ​លើ​ទឹកដី​ប្រាសាទ​អង្គរ

(ភ្នំពេញ)៖ ថ្មីៗនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សួស វិហ្សា និងគូដណ្ដឹងបានទម្លាយនូវ រូបថត Pre wedding មុនពេលរៀបការ របស់ខ្លួនប៉ុន្មានសន្លឹក ដែលរូបថតទាំងអស់ បានផ្ដិតយកទេសភាពដ៏ ស្រស់ត្រកាល នៅលើទឹកដីនៃប្រាសាទអង្គរវត្ត ពិតជាស្រស់ស្អាត កំពុងទទួលបានការកោតសរសើរ ពីសំណាក់ទស្សនិកជន យ៉ាងព្រោងព្រាត។

ជាការពិត ក្រោយពេលភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីខ្មែរ ដោយមានចាស់ទុំដឹងឮរួចមក តារាចម្រៀងសួស វីហ្សា និងគូដណ្ដឹង គឺតារាសម្ដែងលោក ថមមី ហាក់បង្កើនការងារសិល្បៈ និងសម្ងំកើបលុយជាច្រើន តែក៏មិនភ្លេចឆ្លៀត ពេលដំណើរកម្សាន្តជុំគ្នាសាងអនុស្សាវរីយ៍ ជាពិសេសអ្វីដែលធ្វើឲ្យទស្សនិកជនចាប់ អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះ ថមមី និង សួស វីហ្សា បានទម្លាយរូប Pre-Wedding នៅឯខេត្តសៀមរាប ប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់លោកថមមីផងដែរ។

ក្នុងនោះលោកថែមទាំងរំលេច នូវពាក្យពេចន៍យ៉ាងមានន័យថា «នេះជារូបថតដ៏សែនមានន័យដំបូងបំផុត នៃជីវិតរបស់ពួកខ្ញុំ រូបថត pre wedding នៅទឹកដីអង្គរ ខេត្តសៀមរាប នៅមានរូបថតជាច្រើនទៀត ដែលយើងនឹងបង្ហាញជាបន្តបន្ទាប់ ព្រោះស្អែកយើងនៅថតនៅទីនេះ ពេញមួយថ្ងៃទៀត»។ យ៉ាងណាមិញ នៅមានរូបថត pre wedding ជាច្រើនទៀតដែលគូស្នេហ៍ទាំងពីរ នឹងបង្ហាញជូនដល់ទស្សនិកជន ជាបន្តបន្ទាប់។

ដោយឡែក ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងសមសួន អមជាមួយនឹងទិដ្ឋភាពយ៉ាងស្រស់ត្រកាល ក្នុងទឹកដីនៃប្រសាទអង្គរ ពិតជារំលេចចេញឲ្យឃើញ ពីភាពស្រស់ស្អាតកាន់តែខ្លាំង នៃកម្រងរូបភាពមុនរៀបការ របស់ចម្រៀង កញ្ញា សួស វីហ្សា និងលោក ថមមី មើលទៅពិតជាសមសួនជាទីបំផុត៕

You might also like More from author