ក្រុម​តារា​ចម្រៀង​កូរ៉េ​ទាំង​៩ មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ជាង​គេ ក្នុង​វិស័យ K-Pop

(សេអ៊ូល)៖ ក្រុមតារាចម្រៀង K-Pop គឺជាវិស័យដ៏ពេញនិយមមួយ នៅប្រទេសកូរ៉េខាងត្បូង ដែលទទួលបានការគាំទ្រពីគ្រប់ទីកន្លែង ហើយមានក្រុមតារាជាច្រើន បង្ហាញមុខជារៀងរាល់ឆ្នាំ។ ប៉ុន្តែនៅក្នុងចំណោមតារាទាំងនោះ មិនមែនសុទ្ធតែអាចរកចំណូលបានច្រើននោះទេ។ យ៉ាងណាមិញ ខាងក្រោមនេះ គឺជាក្រុមតារាចម្រៀងទាំង ០៩ ដែលមានជាងគេ នៅក្នុងវិស័យ K-Pop នាពេលបច្ចុប្បន្ន។

១. GOT7
ដោយសារតែប្រគំតន្រ្ដីទេសចរណ៍ច្រើន ក្រុមGOT7 អាចទទួលបានអ្នកគាំទ្រយ៉ាងច្រើន ជុំវិញពិភពលោក។ មានការលក់អាល់ប៊ុម និងការថតស្បពពាណិជ្ជកម្ម ជាប្រភពធ្វើឲ្យក្រុមមួយនេះ អាចរកចំណូលបានច្រើន។

២. Red Velvet
ចំណូលបានមកពីស្ប៉តពាណិជ្ជកម្ម និងទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្រៅប្រទេស អាចជួយឲ្យពួកគេរកចំណូលបាន។

៣. Wanna One
អាល់ប៊ុមស្ទូឌីយ៉ូ ដែលពួកគេចេញលក់ដាច់ខ្លាំង និង បន្តលក់កាន់តែដាច់ ហើយអាល់ប៊ុមតូចផ្សេងទៀតរបស់ពួកគេ ក៏លក់ដាច់មិនណយដែរ។

៤. SEVENTEEN
ក្រុមមួយនេះមានគំនិតប៉ិនប្រសព្វ ក្នុងការចាត់ចែងតន្ត្រីទេសចរណ៍ ស្ប៉តពាណិជ្ជកម្ម និងគោលដៅចង់ចាប់យកទីផ្សារនៅជប៉ុន ដើម្បីបន្ថែមភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។

៥. EXO
ពួកគេរកលុយពីការលក់ចម្រៀងបានច្រើន ហើយក៏ជោគជ័យជាមួយនឹងតន្ត្រីទេសចរណ៍ដែរ។ ភាពប៉ិនប្រសព្វរបស់ពួកគេសម្រាប់ទីផ្សារនៅកូរ៉េ និងចិនជួយឱ្យពួកគេមានឥទ្ធិពលខ្លាំង។

៦.TVXQ
ក្រុមដ៏ល្បីមួយនេះ កំពុងតែមានភាពល្បីល្បាញខ្លាំង ពិសេសនៅក្នុងប្រទេសជប៉ុន ជាកន្លែងដែលពួកគេ អាចបង្កើនចំណូលបានយ៉ាងច្រើន សម្រាប់ការប្រគំតន្រ្ដី។ ប្រទេសជប៉ុន គឺជាវិស័យតន្រ្ដីដ៏ធំបំផុតទី២ ដែលពួកគេអាចកើបចំណូល បន្ទាប់ពីសហរដ្ឋអាមេរិក។

៧. BLACKPINK
បើទោះបីជាការលក់ចម្រៀងរបស់ពួកគេ មិនសូវកាក់កបគួរឱ្យកត់សម្គាល់ដូចក្រុមចម្រៀងផ្សេងទៀត ក្នុងតារាងនេះ ពួកគេអាចធ្វើតន្ត្រីទេសចរណ៍បានយ៉ាងល្អដោយខ្លួនឯង និងជោគជ័យរបស់ពួកគេនៅជប៉ុន។

៨. TWICE
ពួកគេជារាជិនី នៃវិស័យចម្រៀងកូរ៉េ ដែលកាក់កបទាំងតន្ត្រីទេសចរណ៍ ស្ប៉តពាណិជ្ជកម្ម និងការលក់ចម្រៀង។ ទោះបីជាក្រុមចម្រៀងប្រុសភាគច្រើន លក់ចម្រៀងបានច្រើនជាងក្រុមចម្រៀងស្រីច្រើនក៏ពិតមែន ប៉ុន្តែក្រុម TWICE អាចលក់ដាច់ មិនចាញ់ក្រុមតារាចម្រៀងបុរសប៉ុន្មានឡើយ។

៩. BTS
មហាជនប្រាកដជាដឹងហើយ អំពីមូលហេតុដែលក្រុមតារាប្រុសមួយនេះ ឈរក្នុងចំណាត់លេខ១។ ពួកគេល្អស្ទើរគ្រប់ផ្នែក មានទាំងការបំបែកកំណត់ចម្រៀង ខាងស្ប៉តពាណិជ្ជកម្ម និងមានក្រុមចម្រៀងផ្សេងៗចង់សហការជាមួយច្រើន ហើយពួកគេមានចំណុចល្អច្រើន៕

You might also like More from author