ចង់​​ស្អាត​​​ពី​ចុង​​សក់​​ដល់​​ចុង​​ជើង អាច​ទៅ «ចាស្មីន ស្គីនឃ័រ»

(ភ្នំពេញ)៖ លោកអ្នកដែលចង់បានផលិតផលថែរក្សាសម្រស់សុទ្ធ១០០% មកពីប្រទេសបារាំង និង ប្រទេសកូរ៉េ ពិតមែនទេ? “ចាស្មីន ស្គីនឃ័រ” អាចជួយលោកអ្នកបាន ដោយក្រុមហ៊ុនបាននាំចូលនៅផលិតផលថែរក្សាស្រស់ ជាច្រើនមុខ ដើម្បីបម្រើជូនអតិថិជន។

តាមការឲ្យលើកឡើងពីអ្នកស្រី ណែម សុភាព ប្រធានផ្នែកទីផ្សាររបស់”ចាស្មីន ស្គីនឃ័រ” ដោយសារតែក្រុមហ៊ុន មើលឃើញផលិតផលដែលបានរៀបរាប់ខាងលើ ជាផលិតផលមានគុណភាពហើយមានភាពល្បីខ្លាំងនៅ ពិភពលោក ជាពិសេស ប្រទេសបារាំងនិង កូរ៉េ ទើបក្រុមហ៊ុនសម្រេចនាំចូលមក លក់នៅទីផ្សារប្រទេសកម្ពុជា។

ជាជំហានដំបូង”ចាស្មីន ស្គីនឃ័រ” សាកល្បងនាំចូលតែ៨មុខនេះសិន ហើយជំហានបន្ទាប់ ក្រុមហ៊ុននិងនាំចូល ផលិតផលជាច្រើន មុខផ្សេងទៀត។ ចំពោះតម្លៃវិញ ក្រុមហ៊ុនបានដាក់លក់យ៉ាងធូរថ្លៃបំផុតដែលគ្រប់ៗគ្នាអាច ទទួលយកបាន។

ប្រធានទីផ្សារ ដដែលសង្ឃឹមយ៉ាងមុតមាំថា “ចាស្មីន ស្គីនឃ័រ” និងក្លាយជា ជម្រើសថ្មីមួយទៀតប្រកបដោយ ទំនុកចិត្ត របស់អតិជនដែលនិយមប្រើប្រាស់ផលិតផលថែរក្សាសម្ផស្សសុទ្ធ១០០% ហើយក្រុមហ៊ុន ធានា បម្រើជូនអតិថិជនមិនឲ្យខកបំណងឡើយ។

អ្នកស្រី ណែម សុភាព បានលើកឡើងទៀតថា អតិថិជនមុនសម្រេចចិត្តប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ទទួលបានគុណភាពគួរតែ ពិនិត្យសិក្សាពីស្លាកយីហោ ម៉ាកឲ្យបានច្បាស់សាល់ ថារបស់ទាំងនោះ សុទ្ធឬក្លែងក្លាយ ស្របពេលដែលនៅលើទីផ្សារនាពេលបច្ចុប្បន្ន មានផលិតផលក្លែងក្លាយច្រើនណាស់ កំពុងចរាចរណ៍ ដូចនេះការមកហាង”ចាស្មីន ស្គីនឃ័រ” គឺជាជម្រើសដ៍ត្រឹមត្រូវបំផុត។

ទន្ទឹមនិងការបើកសម្ពោធហាងថ្មីនេះក្រុមហ៊ុនក៏កំពុងតែស្វែងរកដៃគូចែកចាយបន្ត គ្រប់២៥ រាជធានី ខេត្ត ក្រុង ផងដែរ។

ដើម្បីអបអរការបើកហាងថ្មីនេះ”ចាស្មីន ស្គីនឃ័រ” មានការចុះតម្លៃគ្រប់មុខទំនិញទាំងអស់ចាប់ពី៣០ទៅ៥០%។ ដូចនេះ ប្រសិនបើលោកអ្នកមានបំណងចង់ សាកល្បងប្រើផលិតផលឬ ចង់ក្លាយជាភ្នាក់ងារ ដំណាងចែកចាយបន្តពីក្រុមហ៊ុន សូមអញ្ជើញ មក ហាង ចាស្មីន ស្គីនឃ័រ មានអាស័យដ្ឋាន ផ្ទះលេខ ១៧៥ ផ្លូវលេខ ២៧៤ សីហនុ សង្កាត់ បឹងព្រលឹត ខណ្ឌ ៧មករា ភ្នំពេញ។ លេខទូរស័ព្ទ 010 51 5651,095 80 2651។

សូមបញ្ជាក់ថា ចាស្មីន ស្គីនឃ័រ គឺជា ហាងថ្មីមួយទើបនិងដាក់ឲ្យដំណើរការកាលពីថ្ងៃ ទី១៧ ខែ កក្កដា ឆ្នាំ ២០១៩ក្នុងនោះខាងក្រុមហ៊ុននាំចូល ផលិតផលដែលកំពុងតែមានភាពល្បីល្បាញលើពិភពលោកសរុប មាន៨មុខ ក្នុងនោះមានដូចជា៖

ទី១/ 11Village Factory
ទី២/L’OREAL,
ទី៣/ SANSiRO
ទី៤/ Golden Rose,
ទី៥/ Guinot
ទី៦/ SK-II
ទី៧/ KLORANE
ទី៨/ ELANCYL

ដោយផលិតផលទាំងនេះ សុទ្ធតែជាផលិតផល ដែលមានម៉ាកយីហោមានគុណភាពហើយកំពុងតែល្បីខ្លាំងនៅ លើពិភពលោក៕

You might also like More from author