តារា​សម្ដែង ហាស់ វីរ៉ាស្រីរ័ត្ន ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់ ដល់​អ្នក​និយាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​នាង តាម​បណ្ដាញ​សង្គម!

(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាចម្រៀង ស្រីស្អាតមានសម្រស់ស្រស់ផូរផង់ កញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស បានបញ្ចេញប្រតិកម្ម ដល់អ្នកដែលនិយាយបង្កាច់បង្ខូច និងបរិហាកេរ្តិ៍ឈ្មោះនាង ក៏ដ៏ចជាបង្ហោះនូវសារដៀម ដាមលាបពណ៌នាង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងបានព្រមានចាត់វិធានការទៅតាមផ្លូវច្បាប់ ចំពោះជនរូបនោះទៀតផង ។

យោងទៅលើគណនីហ្វេសប៊ុកផ្លូវការ របស់តារាសម្ដែងស្រី សាច់សខ្ចីរូបនេះ បានសរសេរឲ្យដឹងនៅលើបណ្ដាញ សង្គមរបស់ខ្លួនថា «បើខ្លួនឯងល្អមិនម៉ែនប្តីលែងក្បាលចោល ទេអាណិតក្មេងដែលវាអត់ប៉ាហៅ ប្រឹងធ្វើអំពើល្អខ្លះទៅ ក្រែងក្មេងវាមានប៉ាហៅនឹងគេ ហើយឈប់ផុសដៀមដាមលាបពណ៌បង្ខូចកិត្តិយស ខ្ញុំទៀត បើមិនចឹងទេខ្ញុំនឹងឲ្យប៉ូលិសដោះស្រាយ តាមផ្លូវច្បាប់ហើយ ចង់ខ្លាំងសាកមើលទៅ»

ស្រីស្អាតរូបនេះបានបន្តក្នុងសម្ដីធ្ងន់ៗទៀតថា «ខ្ញុំរីករាយកំដរជានិច្ច ខ្ញុំរីករាយស្វាគមន៍ជានិច្ច ហើយបើខ្លាំងចេញមក ទៅក្រសួងមហាផ្ទៃនិយាយតទល់គ្នាជាមួយខ្ញុំ ហើយពេលនឹងដឹងហើយរ៉ូស (rose) ជាណាគេ រ៉ូស (rose) ស្លូតទេតែកុំប៉ះផ្តេសផ្តាសប្រយ័ត្នរលាក អរភ្លេចប្រាប់ មុននឹងនិយាយលាបពណ៌បង្ខូច កិត្តិយសខ្ញុំ សូមសើបពីវង្សត្រកូលញាតិសន្តានខ្ញុំ ឲ្យច្បាស់ជាងនឹងតិចទៅណាចាំនិយាយ ហើយខ្ញុំអត់ចង់ អាងខ្សែអាងខ្នងទេ ប៉ុន្តែបើនៅតែបង្ខូចកិត្តិយសខ្ញុំទៀត Rose សុំទាញខ្សែពួរមកហើយណា ហើយកុំថា Rose អាក្រក់ឲ្យសោះ»

ការបង្ហោះនូវពាក្យពេចន៍បែបនេះ របស់តារាសម្ដែងកញ្ញា ហាស់ វីរ៉ាស្រីរ័ត្ន គេមិនទាន់ដឹងនៅឡើយទេថា នាងមានទំនាស់ជាមួយបុគ្គលរូបណានោះទេ ខណៈដែលនាងគ្រាន់តែបានលើកឡើង និងចាត់វិធានការដល់ អ្នកដែលបង្ខូចកេរ្តិ៍ឈ្មោះ និយាយមិនពិតពីនាង នៅលើបណ្ដាញសង្គមតែប៉ុណ្ណោះ។ បើសិនជាបុគ្គលនោះមិន ឈប់និយាយអាក្រក់ពីនាង ទៀតនោះ តារាស្រីរូបនេះ និងព្រមានចាត់វិធានការតាមនីតិវិធីច្បាប់តែម្ដង។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានខ្សឹបខ្សៀវមក បានទម្លាយឲ្យដឹងថា អ្នកដែលដើរបង្ខូចកេរ្តិ៍ឈ្មោះ តារាសម្ដែង ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស គឺពុំមានអ្នកណាមកពីឆ្ងាយនោះទេ ពោលគឺអាចជាអ្នកធ្លាប់ស្និទ្ធស្នាល រាប់អានគ្នាពីមុនមក ហើយមានការអាក់អន់ស្រពន់ចិត្តគ្នាបន្តិចបន្ទួចជាដើម ទើបបង្ហាញចេញបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា មហាជន និងអ្នកគាំទ្រ ពិតជាមិនចង់ឲ្យមានរឿងរ៉ាវហែកហួរគ្នាបែបនេះ កើតឡើងឡើយ ក្នុងបណ្ដាញសង្គម៕

You might also like More from author