ស្លាកស្នាម​ព្រៃឈើ​ចំណាស់​បំផុត​នៅ​អាស៊ី ត្រូវបាន​រកឃើញ​​ក្នុង​​ខេត្ត​មួយ​នៃ​ប្រទេស​ចិន

(ប៉េកាំង)៖ ក្រុមអ្នកវិទ្យាសាស្រ្តចិនបានរកឃើញស្លាកស្នាមព្រៃឈើ ដែលមានអាយុកាលចំណាស់បំផុតនៅក្នុងតំបន់អាស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានចិន CGTN នៅរសៀលថ្ងៃអង្គារ ទី១៣ ខែសីហា ឆ្នាំ២០១៩។

បើតាមការវិភាគលើហ្វូស៊ីលរបស់ព្រៃនោះ វាបានដុះលូតលាស់ឡើងកាលពីអំឡុងសម័យកាល Devonian គឺចន្លោះពី ៤១៩លាន ទៅ ៣៥៩លានឆ្នាំមុន នៅក្បែរក្រុងស៊ីនហាង (Xinhang) ក្នុងខេត្តអានហ៊ុយ (Anhui) ភាគខាងកើតប្រទេសចិន និងមានផ្ទៃដីប្រមាណ២៥០,០០០ម៉ែត្រក្រឡា។ ដើមឈើនៃព្រៃនោះជាធម្មតាមានកម្ពស់ក្រោម ៣.២ម៉ែត្រ ប៉ុន្តែមានខ្លះលូតបានខ្ពស់បំផុត ៧.៧ម៉ែត្រ។ ពួកវាត្រូវគេដាក់ឈ្មោះឲ្យថា ក្វាងតេទិនត្រូន (Guangdedendron)។

គួរជម្រាបថា ហ្វូស៊ីលនៃព្រៃសម័យបុរាណ Devonian ក៏ត្រូវបានរកឃើញនៅសហរដ្ឋអាមេរិក និងន័រវែសនាពេលកន្លងមកដែរ ដែលវាតំណាងឲ្យទ្វីបអាមេរិក និងទ្វីបអឺរ៉ុបនោះឯង។ ក្រៅពីដាននៃព្រៃឈើ សំណល់របស់ហ្វូស៊ីលសត្វដាយណូស័រ និងរ៉ែមួយចំនួន ក៏អាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រធ្វើការគណនា៕

You might also like More from author