ផ្កាយ​រណប​មួយ​ចំនួន កំពុង​តាម​ដាន​រុក្ខជាតិ​ចំឡែក ​ឈ្លាន​ពាន​នៅតំបន់​ប្រជុំ​បឹង​នៃ​សហរដ្ឋ​អាមេរិក

(វិទ្យាសាស្រ្ត)៖ ក្រុមអ្នកវិទ្យាសាស្រ្តនិយាយ​​ថាផ្កាយរណបមួយចំនួន កំពុងតែសហការគ្នា ដើម្បីកំណត់ផែនទីនៃតំបន់ ដែលត្រូវបានប្រភេទរុក្ខជាតិចំឡែកម្យ៉ាងឈ្លានពានព្រមទាំងមានការរីកដុះដាល យ៉ាងឆាប់រហ័សដែលនឹងអាចនាំឲ្យការគំរាមកំហែង ដល់ប្រជុំបឹងនៃតំបន់ទំនាបរបស់​សហរដ្ឋអាមេរិក។ នេះបើយោងតាមប្រភព ព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយ​នៅថ្ងៃច័ន្ទទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ក្រុមអ្នកស្រាវជ្រាវ មកពីមហាវិទ្យាល័យបច្ចេកវិទ្យា នៃរដ្ឋ Michigan សហរដ្ឋអាមេរិក ការស្ទង់មតិតាមបែបភូមិសាស្រ្ត វិទ្យាល័យប៊ូស្តុន ព្រមទាំងសេវាកម្មអភិរក្សសត្វព្រៃ និង មច្ឆាបានប្រើប្រាស់ទិន្នន័យរបស់ផ្កាយ រណបដើម្បីកំណត់ផែនទីប្រជុំបឹងទាំងប្រាំ នៅតាមបណ្តោយកោះរបស់សហរដ្ឋអាមេរិក ដែលត្រូវបានឈ្លានពាន ដោយប្រភេទរុក្ខជាតិចម្លែកម្យ៉ាង។

ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្តបាននិយាយថា ប្រភេទរុក្ខជាតិចំលែកនេះត្រូវបានគេស្គាល់ឈ្មោះ ថា Phragmites ដោយវាបានផ្តល់ការគំរាមហែង ដល់ប្រជុំបឹងទាំងនោះ ដែលវាអាចនាំឲ្យមានការបំផ្លិចបំផ្លិច ដល់ដីទំនាប និង ដីល្បាប់ ព្រមទាំងប្រភេទរុក្ខជាតិ ដែលមាននៅទីលំនៅ នៅទីនោះផងដែរ។

ក្រុមអ្នកវិទ្យាសាស្រ្តបានបន្តទៀតថា វានាំឲ្យមានការខូចខាតដំនាំនៅក្នុងតំបន់ និងកាត់បន្ថយគុណ​ភាពរបស់ដី។
ម្យ៉ាងវិញទៀត វាក៏នាំឲ្យមានការផ្លាស់ប្តូរដល់សារ​ជាតិបំរុងនៅក្នុងដី និងទឹក ព្រមទាំងអាចធ្វើឲ្យចំនួនជីវៈចំរុះនៅតំបន់នោះ មានការធ្លាក់ចុះផងដែរ។

ទន្ទឹមគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាថា ការសិក្សាបានបង្ហាញឲ្យឃើញថា ប្រជុំបឹង Huron និង ប្រជុំបឹង Erie មានអាត្រាគំរាមកំហែងខ្ពស់បំផុតពីរុក្ខជាតិ ដោយឡែកអត្រាគំរាមកំហែង ជាបន្តបន្ទាប់នោះ គឺនៅតំបន់ប្រជុំបឹង Michigan ,Ontario នឹងបឹង៕

You might also like More from author