តើ​​លេខ​​ប៉ុន្មាន​​​ពេញ​​និយម​​​ជាង​គេ​​នៅ​​ទូទាំង​​​ពិភព​លោក?​

- Advertisement -

មនុស្សម្នាក់ៗមានចំណូលចិត្តផ្សេងៗគ្នា អ្នកខ្លះចូលចិត្តពណ៌ប្រភេទនេះ អ្នកខ្លះទៀតចូលចិត្តពណ៌ប្រភេទនោះ។ ចំពោះលេខវិញក៏មិនខុសគ្នាប៉ុន្មានដែរ មនុស្សម្នាក់ៗមានចំណូលចិត្តខុសៗគ្នា។ តើលេខប៉ុន្មានដែលពេញនិយមជាងគេនៅទូទាំងពិភពលោក?

យោងទៅតាមការសិក្សាមួយរបស់ អាឡិច បេឡូ ដែលបានចុះផ្សាយក្នុងសារព័ត៌មាន ហ្កាឌៀន-Gardian បានឲ្យដឹងថាលេខដែលពេញនិយមបំផុត ក្នុងពិភពលោក គឺលេខ 7 ។ អាឡិច បានបកស្រាយថារបកគំឃើញនេះ មិនមែនជាការចៃដន្យទាំងស្រុងទេ។ មានមូលហេតុមួយចំនួន ដែលនាំឲ្យមនុស្សលោកចូលចិត្តលេខ 7 ។

បើផ្អែកតាមសិលាចារឹកនៅ បាប៊ីឡន ស្ទើរតែគ្រប់សិលាសុទ្ធតែបង្កប់ដោយលេខ 7 ដូចជាពាក្យថា បាបកម្ម7យ៉ាង សមុទ្រទាំង7 បងប្អូនស្រី7នាក់ ជាដើម។

មតិមួយទៀតដែលធ្វើឲ្យលេខ 7 ពិសេសជាងគេ គឺថានៅលើមេឃមានភព 7 ដែលអាចមើលឃើញដោយភ្នែកទទេបាន។ លក្ខណៈពិសេសមួយទៀត គឺ ក្នុងចំណោមលេខពី 1 ដល់ 10 មានតែលេខ 7 មួយគត់ ដែលមិនចែកដាច់នឹងលេខណាទាំងអស់ក្នុងក្រុម។

ប្រភព៖ salarean.com

You might also like More from author