​ឆ្អឹង​​ក្រពើ​​អូស្រ្តាលី​ជាប់​​ពាក់​ព័ន្ធ​​ជាមួយ​​នឹង​​សត្វ​​ដាយ​ណូ​ស័រ

- Advertisement -

(ស៊ីឌនី)៖ យោងទៅតាមប្រភពព័ត៌មានវិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃអង្គារ ទី២០ ខែធ្នូ ឆ្នាំ ២០១៦ នេះ បានឲ្យដឹងថា អ្នកស្រាវជ្រាវអំពីក្រពើ ជនជាតិជប៉ុនម្នាក់នៅក្នុងប្រទេសអូស្រា្តលី ភាគខាងជើង បានបញ្ជាក់អំពីទំនាក់ទំនង រវាងសត្វក្រពើ សត្វដាយណូស័រ និងពពួកបក្សី។

អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Hokkaido ប្រទេសជប៉ុន ឈ្មោះ Ryuji Takasaki បានធ្វើការប្រៀបធៀបឆ្អឹង រកឃើញនៅក្នុងដាយណូស័រជាមួយនឹងឆ្អឹង ដែលរកឃើញនៅក្នុងពោះសត្វក្រពើ។ តែទោះបីជាយ៉ាងណាក្តី លទ្ធផលមិនទាន់ចេញ បានច្បាស់លាស់នៅឡើយទេ។

ជាមួយគ្នានេះដែរ លោក Takasaki បាននិយាយថា «ខ្ញុំជឿជាក់ថា ពួកវាបានស៊ីឆ្អឹងទាំងនោះ ដើម្បីជួយដល់ការរំលាយអាហារ នៅក្នុងពោះរបស់វា ដោយពពួកសត្វប្រភេទនេះ តែងតែត្រូវការឆ្អឹង ដើម្បីជួយសម្រួលដល់ប្រព័ន្ធ រំលាយអាហាររបស់ពួកវា»។ ម្យ៉ាងវិញទៀត ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រព័ន្ធនៃការរំលាយអាហារ មានជាប់ទាក់ទងគ្នា ដោយចាប់ផ្តើមពី សត្វដាយណួស័រ សត្វក្រពើ និងពពួកបក្សីជំនាន់មុន៕

You might also like More from author