សម្ភារៈ​ដ៏​ភ្លឺ​បំ​ផុត​ទូ​ទាំង​ពិ​ភព​លោក ត្រូវ​បាន​​​បង្កើត​ឡើង​

(ចិន)៖ ក្រុមអ្នកវិទ្យាសាស្រ្តជនជាតិចិន បាននិយាយថា ពួកគេបានបង្កើតសម្ភារៈដ៏ភ្លឺបំផុត ទូទាំងពិភពលោក ហើយមានទំងន់​ស្រាលជាងខ្យល់ ដែលអាចមានតួនាទីយ៉ាងសំខាន់ នៅក្នុងការទប់ទល់ជាមួយនឹងការបំពុល បរិយាកាស។ នេះបើយោងតាមប្រភព ព័ត៌មាន​វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែមករា ឆ្នាំ ២០១៧។

យោងទៅតាមភ្នាក់ងារពត៌មានចិនស៊ីនហួរ បានធ្វើសេចក្តីរាយការណ៍ថា សម្ភារៈដ៏ទំនើបនេះ ត្រូវបានឲ្យឈ្មោះថា «graphene aerogel ឬ កាបូន aerogel»ហើយត្រូវបានបង្កើត នៅក្នុងមហាវិទ្យាល័យ Zhejiang  នៅក្នុងខេត្ត Hangzhou ប្រទេសចិន ហើយវាមានទំងន់ ០.១៦ ក្នុងមួយសង់ទីម៉ែត្រគូប។ ជាមួយគ្នានេះដែរ ក្រុមអ្នកដែលបានបង្កើតវាឡើង បាននិយាយថា សម្ភារៈនេះត្រូវបានធ្វើចេញពី ជាតិអន្ធិលៗ លាយជាមួយនឹងវត្ថុរាវ និងឧស្ម័ន។

អ្នកស្រាវជ្រាវម្នាក់ លោក Gao Chao បាននិយាយថា «សម្ភារៈ Carbon aerogel ត្រូវបានគេរំពឹងទុកថា វានឹងមានតួនាទីយ៉ាងសំខាន់ នៅក្នុងការគ្រប់គ្រងការបំពុលផ្សេងៗដែលក្នុងនោះរួមមាន ការបំពុលទឹកដែលត្រូវបានធ្វើឡើងដោយ ការកំពុបប្រេង ព្រមទាំងជួយសំអាត ប្រភពទឹកឡើងវិញ។ មិនតែប៉ុណ្ណោះ វាក៏អាចធ្វើការបន្សុតខ្យល់ ដែលត្រូវបានបង្កឡើង ដោយផ្សែងពុល ផងដែរ!»

គួរបញ្ជាក់ដែរថា សម្ភារៈនៃជាតិអន្ធិលៗ ឬ Aerogels ត្រូវបានបង្កើតឡើងដំបូងគេបង្អស់ នៅក្នុងអំឡុងឆ្នាំ ១៩៣០។ ចំណែកឯនៅក្នុងឆ្នាំ១៩៩០​ភ្នាក់ងារអវកាសណាសា បានប្រើប្រាស់សារជាតិស៊ីលីកូន នៅក្នុងយានអវកាស ចាប់យកលំអងធូលី ដើម្បីធ្វើជាគំរូពិសោធន៍៕

Related image

Related image

Related image

Image result for World's lightest material created UPI

You might also like More from author