ភ្នំ​ភ្លើង​បុរាណ ដ៏ធំមហិមា​​នៅ​ហុង​កុង ត្រូវ​បាន​គេ​យក​មក​សិក្សា

- Advertisement -

(ហុងកុង)៖ ក្រុមអ្នកភូមិវិទ្យាជនជាតិហុងកុងនិយាយថា ពួកគេបានរៀបចំផែនការ ដើម្បីសិក្សាជាលើកដំបូង អំពីប្រភេទរបស់ភ្នំភ្លើងបុរាណ ដ៏ធំខ្លាំងក្លាមួយ នៅក្នុងប្រទេសចិនភាគអាគ្នេយ៍។ ក្រសួងអភិវឌ្ឍន៍ និងសំណង់ស៊ីវិលរបស់ហុងកុង បានធ្វើសេចក្តីរាយការណ៍ថា ការមានទីតាំងមួយនៅក្នុងតំបន់មួយ ផ្នែកនៃហុងកុង ភ្នំភ្លើងបុរាណដ៏ធំសំបើមនេះ មានអង្កត់ផ្ចិត ១៧.៧គីឡូម៉ែត្រ។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្រុមអ្នកភូមិវិទ្យាសង្ស័យថា វាមានប្រភេទដូចជាការបន្ទុះភ្នំភ្លើង Caldera ដែលបានបង្កើត ជារណ្តៅភ្នំភ្លើង Taal នៅក្នុងប្រទេសហ្វីលីពីន និងភ្នំភ្លើងTambora និង Krakatoa នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក៏ប៉ុន្តែវាមានទំហំធំជាង។

លោក Denise Tang វិស្វករខាងភូមិវិទ្យាបាននិយាយថា «ភ្នំភ្លើងដ៏ធំមហិមា ឬ supervolcano» ត្រូវបានគេរំពឹងទុកថា វាអាចព្រួសផេះចេញ ក្នុងរយៈចំងាយជាង ១០០០គីឡូម៉ែត្រគូប។

គួរបញ្ជាក់ដែរថា ភ្នំភ្លើងដ៏ធំមហិមា ដែលត្រូវបានគេស្គាល់ថា «High Island Supervolcano» បានធ្វើការផ្ទុះឡើង តាំងពី ១៤០លានឆ្នាំមុនមកម្ល៉េះ នេះបើយោងទៅតាមការបកស្រាយ របស់អ្នកភូមិវិទ្យា៕

You might also like More from author