ត្នោត​ចំនួន​៣​ម៉ឺន​គ្រាប់ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង យក​ដាំ​នៅ​តាម​ខែ្ស​ក្រវាត់​ព្រំដែន​កម្ពុជា-ឡាវ

(ស្ទឹងត្រែង)៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីរាជការគ្រប់មន្ទីរអង្គភាព ជាង៥០០ នាក់ ចុះដាំដើមត្នោតចំនួន៣០,០០០គ្រាប់ នៅតាមព្រំដែនកម្ពុជា-ឡាវ ចំណុចបង្គោលលេខ០៤០ និង០៤២។

ថ្លែងក្នុងពេលដាំដើមត្នោតនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ លោក ម៉ុម សារឿន មានបានថ្លែងបញ្ជក់ថា ដើមត្នោតជាតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិខ្មែរ ត្រូវបានគេសំគាល់នូវទេសភាពទឹកដី ពីបុរាណកាល មកដល់បច្ចុប្បន្ន។ ការដាំដើមត្នោតនាពេលនេះ គឺជាប្រវត្តិសាស្រ្តមួយសម្រាប់ខេត្តស្ទឹងត្រែង របស់យើង ក្នុងការបង្ហាញពីវប្បធម៌របស់ជាតិ និងការថែរក្សាអត្តសញ្ញាណជាតិ ក៏ដើម្បីការពារអធិបតេយ្យភាពជាតិ ក្នុងការបំផុសផ្នត់គំនិតដល់ក្មេងជំនាន់ក្រោយ ឲ្យចេះស្រលាញ់នូវអត្តសញ្ញាណជាតិខ្មែរ របស់យើងផងដែរ។

លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា ពិធីដាំដើមត្នោតនេះ គឺជាលើកទី២ហើយដែលមន្ទីរអភិវឌ្ឍន៍ជនបទ បានសហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង រួមនឹងមន្ទីរជាច្រើន អង្គភាពផ្សេងទៀត រៀបចំធ្វើឡើង ដោយចំណាយពូជគ្រាប់ត្នោតចំនួន ៣០,០០០គ្រាប់ បានយកដាំនៅចំណុច បង្គោលលេខ០៤០ និង០៤២ នេះ៕

(ប្រភព Fresh News)

You might also like More from author