ទូតខ្មែរ​នៅ​​កូរ៉េ​ខាងត្បូង រៀបចំ​កម្មវិធី​បោះ​ជុំរំ​យុវជន​រដូវក្ដៅ នៅ​​ទីក្រុង​អានសាន សមុទ្រ​ថេប៊ូដូ ក្រោម​ប្រធានបទ «អភិវឌ្ឍ​​ខ្លួនឯង ដើម្បី​កែប្រែ​ជីវិត​ឲ្យ​ប្រសើរ សំដៅ​កសាង​សង្គមជាតិ​មួយ​រឹងមាំ»

(កូរ៉េខាងត្បូង)៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំកម្មវិធីបោះជុំរំយុវជនរដូវក្ដៅ នាទីក្រុងអានសាន សមុទ្រថេប៊ូដូ ដោយមានការចូលរួមពីសិស្សនិស្សិត ពលករ និងអ្នកមានក្រុមគ្រួសារកូរ៉េ មកពីទីក្រុងនានា ចូលរួមប្រមាណ១៥០នាក់ រួមនិងលោក ឃឹម សុខហេង ស្ថាបនិកវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានចែករំលែកពីទស្សនៈ នៃការកសាងជីវិតឲ្យប្រសើរសំដៅ ចូលរួមអភិវឌ្ឍន៍សង្គមមួយឲ្យរឹងមាំ។

ជាមួយគ្នានេះ កម្មវិធីជុំរុំ ក៏បានបញ្ជូលនូវកិច្ចពិភាក្សាពិគ្រោះយោបល់ អំពីការរៀបចំអភិវឌ្ឍន៍ខ្លួន និងផែនការជីវិត និងចុះទស្សនកិច្ច នៅចំការទំពាំងបាយជូ ដើម្បីសិក្សាស្វែងយល់ ពីការដាំទំពាំងបាយជូ និងការផលិតស្រាទំពាំងបាយជូផងដែរ៕

You might also like More from author