ស្ត្រីម្នាក់​លោត​សម្លាប់​ខ្លួនពី​លើ​ជាន់​ទី៥ ចំណត​រថយន្ត នៃ​អគារ​ផ្សារ​ទំនើប Aeon Mall ២ ដោយ​សន្យា​ជួប​ប្តីជាតិ​ក្រោយ​ទៀត

(ភ្នំពេញ)៖ ស្ត្រីម្នាក់បានឈ្លោះគ្នាជាមួយប្តី រួចក៏បានផ្ញើសារទៅប្តីរបស់ខ្លួនមុននឹងលោតសម្លាប់ខ្លួន ពីលើចំណត រថយន្តជាន់ទី៥ នៃអគារផ្សារទំនើប Aeon Mall ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ។ ហេតុការណ៍ដ៏រន្ធត់ និងភ្ញាក់ផ្អើលនេះ បានកើតឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៩នេះ នៅខាងកើតចំណតរថយន្តជាន់ទី៥ ផ្សារទំនើប Aeon Mall ផ្លូវបេតុង ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

លោក ហួរ ម៉េងវ៉ាង អធិការខណ្ឌសែនសុខ បាន ឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានឈ្មោះ សុខ អេង អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវ១០ ភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកអធិការខណ្ឌ បានបន្តទៀតថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ច បានទទួលព័ត៌មានពីប្រជាពលរដ្ឋ បានរាយការណ៍មកថា មានករណីប្រទះឃើញមនុស្សស្រីម្នាក់ បានលោត សម្លាប់ខ្លួនពីលើចំណតរថយន្តជាន់ទី៥ នៃអគារផ្សារទំនើប Aeon Mall ខណ្ឌសែនសុខ បណ្តាលឲ្យស្លាប់បាត់បង់ ជីវិតភ្លាមៗ។

ក្រោយមកសមត្ថកិច្ចជំនាញ បានចុះមកដល់កន្លែងធ្វើការត្រួតពិនិត្យ ទៅលើសាកសពរបស់ស្ត្រីរងគ្រោះខាងលើ ដោយបានរកឃើញទូរស័ព្ទដៃ មួយគ្រឿង ម៉ាកសាំងសុង ដែលមានលេខទូរស័ព្ទ 012 77 62 06 ហើយសមត្ថកិច្ច បានស្រាវជ្រាវ ក៏ឃើញឆាតរបស់ស្ត្រីរងគ្រោះឆាតជាមួយប្តី។

បើតាមសម្ដីក្រុមគ្រួសារស្ត្រី បានឲ្យដឹងថា ស្ត្រីរងគ្រោះខាងលើមានជំងឺសរសៃប្រសាទប្រមាណជាង ១ឆ្នាំមកហើយ ដោយមុនពេលធ្វើអត្តឃាតស្ត្រីរងគ្រោះ បានផ្ញើសារឆាតទៅប្តីរបស់ខ្លួនថា «អូនលាហើយ ជាតិក្រោយជួបគ្នា» រួចក៏លោតសម្លាប់ខ្លួនឯងតែម្តង។ បច្ចុប្បន្នសពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចធ្វើការប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល៕

You might also like More from author