ផ្ដើម​បូម​ខ្សាច់​ចេញ​ពី​សាឡង់ ដែល​ជាប់​គឿង​នឹង​សសរ ស្ពាន​ព្រែក​តាមាក់​ហើយ

(កណ្ដាល)៖ ប្រតិបត្តិការរយៈពេល៣ថ្ងៃ នៃការទាញយកសាឡង់បូមខ្សាច់ទម្ងន់ជិត ២,០០០តោន ជាប់គឿង នឹងសរសរទី៣ របស់ស្ពានព្រែកតាមាក់ នៅមិនទាន់ទទួលបានលទ្ធផលល្អនៅឡើយទេ បើទោះបីក្រុមជួយ សង្គ្រោះបានប្រឹងប្រែង ប្រើជាច្រើនមធ្យោបាយក៏ដោយ។

នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះ ដែលមានខាងក្រសួងពាក់ព័ន្ធ និងអ្នកជំនាញ មកពីកំពង់ផែស្វយ័តភ្នំពេញ ក្រោមការដឹកនាំបញ្ជារបស់ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានសម្រេចជាគោលការណ៍រួម គឺដាក់សាឡង់ចូលទៅបូកខ្សាច់ ចេញពីបាត សាឡង់ ដែលជាប់គឿងនឹងសសរនោះ ដើម្បីទាញចេញ។

ដល់ទីតាំងនោះផ្ទាល់ ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា ពេលដែលបូមខ្សាច់ ចេញពីបាតសាឡង់ នោះអស់ហើយ ទើបក្រុមការងារចាប់ផ្ដើមទាញចេញ ដើម្បីឲ្យវាស្រាល ទើបទាញសាឡង់ និងចេញ បើមិនធ្វើបែបនេះ វាមិនអាចចេញបានទេ ទើបជម្រើសយកវិធានការនេះ។

ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការបូមខ្សាច់នេះ បើតាមអ្នកជំនាញ អះអាងថា អាចចំណាយ ពេល២-៣ម៉ោង ទើបបូមខ្សាច់ពីបាតសាឡង់នេះអស់។ ដោយសារតែទឹកហូរខ្លាំង ធ្វើឲ្យជួបផលលំបាក ដូច្នេះដើម្បីបូមខ្សាច់ពីសាឡង់នេះ ត្រូវតែប្រើយុថ្កាទាញ និងប្រើកប៉ាល់មួយ ដើម្បីជំនួសទាញសាឡង ដែលចូលបូមខ្សាច់ ក្នុងសាឡង់ដែលលិចនេះ៕

(ប្រភពFresh News)

You might also like More from author