សព​ព្រឹទ្ធាចារ្យ ប៊ូ ថង ត្រូវ​បាន​ដឹក​ដល់​គេហដ្ឋាន​នៅ​ក្រុង​បាន​លុង ខេត្ត​រតនគិរី ដើម្បី​រៀបចំ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​សាស​នា និង​ទំនៀម​ទម្លាប់​របស់​ជន​ជាតិ​ភាគ​តិច

(រតនគិរី)៖ សពរបស់ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា បានដឹកដល់គេហដ្ឋាននៅនៅគេហដ្ឋានលេខ១៤៧ ភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី នាវេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីរៀបចំធ្វើបុណ្យ ប្រពៃណីសាសនា និងទំនៀមទម្លាប់របស់ជនជាតិភាគតិច។

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ប៊ូ ថង បានទទួលមរណភាព នៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ៕

You might also like More from author