សណ្ឋាគារ «SAVILLS HOTELS APAC» រៀបចំ​កម្មវិធី «ជំនួប​​ជាមួយអ្នក​ជំនាញការ» លើក​ទី៨ នៅ​ប្រទេស​កម្ពុជា

(ភ្នំពេញ)៖ សណ្ឋាគារ Savills Hotel បានរៀបចំកម្មវិធី «ជំនួបជាមួយជំនាញការ» របស់ខ្លួន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា ដោយមានអ្នកជំនាញការផ្នែកបដិសណ្ឋារកិច្ចជាច្រើនរូប ត្រូវបានអញ្ជើញឱ្យចូលរួម ដើម្បីចែករំលែកចក្ខុវិស័យរបស់ខ្លួនពាក់ព័ន្ធទៅនឹង «និន្នាការបដិសណ្ឋារកិច្ច និងការវិនិយោគ នៅក្នុងប្រទេសកម្ពុជា»។

កម្មវិធីដែលប្រារព្ធធ្វើឡើងនៅខែកញ្ញានេះ ត្រូវបានបែងចែកជាពីរវគ្គ ដែលធ្វើបទបង្ហាញដោយវាគ្មិនចំនួនបួនរូប គឺលោក Hul Siela អគ្គនាយករងនៃក្រសួងទេសចរណ៍ បានធ្វើបទបង្ហាញ អំពីកាលានុវត្តភាពទេសចរណ៍និងវិនិយោគ នៅក្នុងប្រទេសកម្ពុជា។ លោក Bernard Kee នាយកប្រចាំតំបន់ នៃក្រុមហ៊ុន SEA របស់ STR បានផ្ដល់នូវបច្ចុប្បន្នភាព នៃការអនុវត្តន៍ទីផ្សារ បដិសណ្ឋារកិច្ចក្នុងតំបន់ចំណែកលោក Mauro Gasparotti នាយកគ្រប់គ្រងសណ្ឋារគារ Savills Hotel APAC បានពិភាក្សាអំពីប្រភេទនៃផលិតផលបដិសណ្ឋារកិច្ចថ្មីៗ និងប្រភេទនៃទេសចរណ៍ថ្មីៗផងដែរ។

លោក Christian Pucher អ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (Development Asia) មកពីក្រុមហ៊ុនបដិសណ្ឋារកិច្ចសាកល Hilton Worldwide បានចែករំលែកនូវចក្ខុវិស័យរបស់លោកអំពី ការអភិវឌ្ឍន៍ចម្រុះ។ កម្មវីធីនេះក៏បានផ្ដល់នូវកិច្ចពិភាក្សាជាក្រុមដ៏គួរឱ្យចាប់អារម្មណ៍អំពីកាលានុវត្តភាព និងបញ្ហាប្រឈមនៃទីផ្សារកម្ពុជា។

នៅក្នុងអំឡុងពេលកម្មវិធី លោក Mauro Gasparotti បានផ្ដល់មតិយោបល់ថា «យើងបានឃើញចំណាប់អារម្មណ៍ជាច្រើនពីសំណាក់អ្នកអភិវឌ្ឍន៍អន្តរជាតិ និងវិនិយោគិនចំពោះប្រទេសកម្ពុជា។ ប្រទេសនេះ គឺជាប្រទេសគោលដៅទេសចរណ៍ ដោយសារតែប្រទេសនេះសម្បូរទៅដោយប្រវត្តិសាស្ត្រដ៏អស្ចារ្យ ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងវប្បធម៌ដ៏ចំណាស់។ ទេសចរណ៍កម្ពុជាបានប្រែក្លាយពីភាពទំនេរ ទៅជាទេសចរណ៍ដែលពោរពេញដោយបទពិសោធន៍ ព្រមទាំងបានបើកចំហចំពោះទេសចរណ៍បែបជំនួញ ក្រុមទេសចរធំៗ និងក្រុមទេសចរថ្មីៗ ដូចជាទេសចរបែបសុខុមាលភាព និងទេសចរដែលជាអ្នកមានស្ដុកស្ដម្ភ។ ឱកាសដ៏ល្អៗជាច្រើនគឺបានបើកផ្លូវឱ្យអ្នកអភិវឌ្ឍន៍ និងវិនិយោគិនដែលយល់ដឹង អំពីការប្រែប្រួលនាពេលអនាគត។ ទោះជាយ៉ាងនេះក្ដី នៅពេលដែលមានកំណើនកើនឡើង ការអភិវឌ្ឍន៍ និងទេសចរណ៍ហួសកម្រិត នឹងក្លាយជាបញ្ហាប្រឈមមួយ។ ដូចនេះ យើងត្រូវតែរក្សាឱ្យបាននូវតុល្យភាពរវាងកំណើន និងនិរន្តរភាព»

លោក Mauro Gasparotti ក៏បានពន្យល់អំពីកម្លាំងជម្រុញ ពីក្រោយការរៀបចំកម្មវិធីនេះផងដែរ ថា «យើងបានរៀបចំកម្មវិធីជាច្រើននៅក្នុងប្រទេសវៀតណាម កម្ពុជា និងប្រទេសថៃ ដើម្បីបណ្ដុះគំនិតអ្នកអភិវឌ្ឍន៍ទាំងអស់អំពីនិន្នាការ និងផលិតផលថ្មីៗ។ វិស័យបដិសណ្ឋារកិច្ចនៅតែបន្តប្រែប្រួលជាបន្តបន្ទាប់ ហើយយើងសូមលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍ទាំងអស់ បញ្ចូលនូវធាតុទាំងនេះ សម្រាប់គម្រោងអភិវឌ្ឍន៍ថ្មីៗរបស់ខ្លួន។ យើងតែងតែអញ្ជើញជំនាញការមកពីវិស័យបដិសណ្ឋារកិច្ច ដើម្បីចែករំលែកនូវបទពិសោធន៍របស់ពួកគាត់ ក្នុងការរៀបចំផែនការ អភិវឌ្ឍន៍ និងធ្វើប្រតិបត្តិការទ្រព្យសកម្មជាមួយនឹងអ្នកអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ ដោយមានការគាំទ្រពីសំណាក់ដៃគូ ក្នុងមូលដ្ឋានរបស់យើង លោក Sunny Soo មកពីក្រុមហ៊ុនប្រឹក្សាយោបល់អចលនវត្ថុ Keystone Property Consultants យើងមានគោលដៅផ្ដល់ជូននូវសេវាប្រឹក្សា យោបល់សណ្ឋាគារដ៏ប្រសើរបំផុតសម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅស្រុក សម្រាប់គម្រោងថ្មីៗរបស់ពួកគេ»

លោក Christian Pucher អ្នកគ្រប់គ្រងជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី (Development Asia) មកពីក្រុមហ៊ុនបដិសណ្ឋារកិច្ចសាកល Hilton Worldwide បានថ្លែងថា «ប្រទេសកម្ពុជាដែលកំពុងតែរីកចម្រើនខ្លាំង ក្នុងវិស័យទេសចរណ៍ហើយយើង ក៏បានមើលឃើញការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់ អ្នកវិនិយោគិនអន្តរជាតិ ក្នុងការហក់ចូលមកក្នុងទីផ្សារកម្ពុជា ព្រមទាំងលើកទឹកចិត្តដល់កិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការជំរុញវិស័យទេសចរណ៍របស់ខ្លួនតាមរយៈ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផងដែរ។ ការចុះហត្ថលេខារបស់ Hilton ភ្នំពេញនៅថ្ងៃនេះ ជាមួយដៃគូរបស់យើងគឺក្រុមហ៊ុន GFC Company Limited គឺតំណាងពីទំនុកចិត្តរបស់យើង នៅក្នុងប្រទេសកម្ពុជាហើយយើងពិតជារីករាយណាស់ ដែលបានចូលរួមជាមួយយីហោ Hilton ដែលគ្រោងនឹងចាប់ដំណើរការនៅឆ្នាំ ២០២២ ខាងមុខនេះ»

You might also like More from author