តុលាការ​​​កំពូល រៀបចំ​​ពិធី​​សម្បថ​​ចូល​​សញ្ជាតិ​​ខ្មែរ ដល់​​ជន​បរទេស​ចំនួន ២៩នាក់

(ភ្នំពេញ)៖ ជនបរទេសចំនួន ២៩នាក់ ត្រូវបានអនុញ្ញាតឲ្យចូលទៅកាន់ទីកន្លែងសម្បថ ដើម្បី​បានធ្វើពាក្យស្បថ ចូលជាសញ្ជាតិខ្មែរ។ ការអនុញ្ញាតឲ្យចូលស្បថនេះ បានធ្វើឡើងបន្ទាប់ពីជនបរទេសទាំង ២៩នាក់ បាន​បំពេញនូវលក្ខណ:សម្បត្តិ នៃច្បាប់កម្ពុជាបានកំណត់បានយ៉ាងត្រឹមត្រូវ។

ពិធីសម្បថឲ្យចូលសញ្ជាតិខ្មែរនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៨ ខែតុលាកា ឆ្នាំ២០១៩ ក្នុងតុលាការកំពូល នៃ​ព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជក្រឹត្យត្រូវបានរៀបចំឲ្យធ្វើសម្បថនៅចំពោះមុខតុលាការកំពូល ដើម្បីបំពេញ​នីតិសម្បទាជាជនជាតិខ្មែរតាម គោលការណ៍និងនីតិវិធីកំណត់នៃច្បាប់សញ្ជាតិ។

ផ្អែកតាមមាត្រា១៦, មាត្រា២៧ នៃច្បាប់ស្តីពី សញ្ជាតិគ្រប់គ្រងជនបរទេស ដែលបានចូលសញ្ជាតិខ្មែររួចហើយ តាមរយៈ​ព្រះរាជក្រឹត្យ ត្រូវធ្វើសម្បថនៅចំពោះមុខតុលាការកំពូល។ ព្រះរាជក្រឹត្យផ្តល់សញ្ជាតិខ្មែរ​ត្រូវប្រគល់ជូនសាមីខ្លួនបន្ទាប់ពីធ្វើសម្បថរួច៕

You might also like More from author