ផ្ទះ​ប្រជា​ពលរដ្ឋ​កំពុង​ប្រឈម បាក់​ស្រុត​ចូល​ក្នុង​ទន្លេ នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ

(ក្រចេះ)៖ ផ្ទះប្រជាពលចំនួន ១២ខ្នង នៅភូមិកណ្ដាលកោះកណ្ដុរ និងភូមិកណ្ដាលឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ កំពុងប្រឈមបានបាក់ស្រុតចូលក្នុងទន្លេ ដោយសារបាក់ច្រាំងទន្លេ ក្នុងនោះមានផ្ទះ ១ខ្នង បានបាក់ចូលក្នុងទន្លេទាំងស្រុង ខណៈនេះអាជ្ញាធរកំពុងនាំកម្លាំងចុះជួយរុះរើដើម្បីកំឲ្យ បាក់ចូលក្នុងទន្លេ។

លោក ធីម ស៊ាងឡេង អភិបាលរងស្រុកឆ្លូង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋចំនួន ១២ខ្នង ប្រឈមបាក់ស្រុត ចូលក្នុងទន្លេ បើសិនជាមិនរុះរើទាន់ពេល ក្នុងនោះផ្ទះមួយខ្នង បាក់ស្រុតចូលក្នុងទន្លេទាំងស្រុង ហើយផ្ទះជាច្រើនខ្នងផ្សេងទៀត ប្រឈមបាក់ស្រុត ចូលក្នុងទន្លេ ៥០ភាគរយ ប្រសិនបើមិនបានរុះរើទាន់ពេល។

លោកអភិបាលរងបន្តទៀតថា លោកកំពុងដឹកនាំកងកម្លាំងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋទាំងនោះ យកទៅទីទួល សុវត្ថិភាពដើម្បីកំបាក់ស្រុតចូលក្នុងទន្លេទាន់ពេល ហើយពុំមានពលរដ្ឋណា រងគ្រោះក្នុងហេតុការបាក់ស្រុតចាំង ទន្លេនោះដែរ៕

You might also like More from author