បង្ក្រាប​ទីតាំង​ម៉ាស្សា របស់​ជនជាតិ​ចិន​មួយ​កន្លែង នៅ​ខណ្ឌ​ដូនពេញ ក្រោយ​សង្ស័យ​បង្កប់​សេវា​បម្រើ​ផ្លូវភេទ

(ភ្នំពេញ)៖ ប្រតិបត្តិការនេះដឹកនាំដោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌ និងមានការចូលរួមពីលោក ថោង ពិសិដ្ឋ មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងលោក ហែម វណ្ណា អធិការងខណ្ឌបានចុះបង្ក្រាបទីតាំងម៉ាស្សា ស្ទីម-សូណា និងបង្កប់សេវាផ្លូវភេទ ដែលមានយីហោ ឡុងពាន អ៉ីឡុងវ័ន ងូតទឹក មានទីតាំងផ្ទះលេខ៧Eo ផ្លូវលេខ១៧២ ភូមិ១០ សង្កាត់ផ្សារថ្មីទី៣។

ក្រោយចុះពិនិត្យជាក់ស្តែងឃើញថា ទីតាំងខាងលើបានត្រៀមបើកប្រកបអាជីវកម្ម ម៉ាស្សា ស្ទីម-សូណា និងមាន បង្ហាញនូវផ្ទាំងរូបភាពអាសអាភាស ជាច្រើនផ្ទាំងដែលធ្វើឲ្យប៉ះពាល់ដល់ វប្បធ៌មជាតិ តម្លៃស្ត្រី និងគ្រួសារខ្មែរ រួមទាំងមានស្រោមអនាម័យ មិនទាន់ប្រើមួយចំនួនធំផងដែរ។

គណៈកម្មការបានសម្រេចដូចខាងក្រោម៖

*ទី១៖ ដកហូតរូបភាពអាសអាភាសទាំងអស់ ដែលបានដាក់តាំងបង្ហាញនៅលើជញ្ជាំង
*ទី២៖ ផ្អាកអាជីវកម្មនេះបណ្តោះអាសន្នរង់ចាំបំពេញបែបបទ និងច្បាប់អាជីវកម្មត្រឹមត្រូវទើបអនុញ្ញាតឲ្យ ប្រកបអាជីវកម្មវិញបាន
*ទី៣៖ មិនអនុញ្ញាឲ្យដាក់តាំងរូបភាពអាសអាភាស ឬខ្លឹមសារផ្សេងៗ ដែលនាំឲ្យប៉ះពាល់ដល់សីលធម៌សង្គម
*ទី៤៖ ហាមដាច់ខាតធ្វើអាជីវកម្មបម្រើសេវាផ្លូវភេទ ការប្រើប្រាស់គ្រឿងញៀន ឬយកទីតាំងអាជីវកម្មប្រព្រឹត្តិបទ ល្មើសផ្សេងៗ។

ក្រៅពីសម្ភារខាងលើ ក្រុមការងារពុំបានដកហូតសម្ភារផ្សេងៗ ដែលមិនពាក់ព័ន្ធឡើយ និងបានឲ្យម្ចាស់ ទីតាំងផ្តិតមេដៃលើកំណត់ហេតុផងដែរ៕

You might also like More from author