បុរស​ម្នាក់​បើក​រថយន្ត​លឿន​ដូច​ហោះ បុក​គូទរ​ថយន្ត​ធុនធំ​ពីក្រោយ ខ្ទាត​ទៅ​បុក​ខឿន​សួនច្បារ បណ្ដាល​ឲ្យ​អ្នក​បើកបរ និង​អ្នក​រួម​ដំណើរ​រងរបួស​ធ្ងន់

(ភ្នំពេញ)៖ បើករថយន្តលឿនគេចម៉ូតូជ្រុលបុកគូទរថយន្តធុនធំពីក្រោយខ្ទាតទៅបុកខឿនសួនច្បារ បណ្ដាលឲ្យអ្នកបើកបរ និងអ្នករួមដំណើររងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១យប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាម បណ្ដោយផ្លូវលូ៣ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2BB-6847 បើកបរដោយបុរសម្នាក់រួមទាំង បុរសម្នាក់ទៀតរួមដំណើរជាមួយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលូ៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿន លឿន។

លុះមកដល់ចំណុចកើតហេតុបានគេចម៉ូតូមួយគ្រឿង ដែលជិះកាត់ពីមុខរថយន្ត ក៏ជ្រុលទៅបុកគូទរថយន្តធុនធំ មួយគ្រឿង មិនចាំម៉ាកហើយខ្ទាតរថយន្ត TOYOTA PRIUS ខាងលើទៅបុកឃឿនសួនច្បារទ្រូងផ្លូវពេញ មួយទំហឹងបណ្ដាលឲ្យអ្នកបើកបរ និងបុរសដែលរួមដំណើរជាមួយបោកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្ត សង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ នៅឯមន្ទីរពេទ្យ។

ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខយ៉ាងដំណំ។ រីឯរថយន្តធុនធំមួយគ្រឿង ដែលត្រូវ រថយន្ត TOYOTA PRIUS បុកពីក្រោយនោះមិនឈប់ទាមទារអ្វីនោះទេបានបើកចេញពីកន្លែងកើតហេតុទៅ តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញ ការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចុះមកធ្វើការវាស់វែងនិងស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅ ពេលក្រោយ៕

(ប្រភព Fresh News)

You might also like More from author