ភ្ញៀវ​ទៅ​លេង​ខេត្ត​កំពត​មាន​ជិត ១០ម៉ឺននាក់ អំឡុង​ពេល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​៣ថ្ងៃ

(ភ្នំពេញ)៖ រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តកំពតទាំង មូលទទួលបានភ្ញៀវទេសចរទៅទស្សនាជិត ១០ម៉ឺននាក់ កើនឡើង ០.២៣% បើធៀបនឹងព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០១៨, នេះបើតាមការបញ្ជាក់របស់លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត។

លោកបានថ្លែងយ៉ាងដូច្នេះថា «អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែវិច្ឆិកា ខេត្តកំពតទាំងមូលទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបចំនួន ៩០,៧៤០នាក់ កើនឡើង ០.២៣%»

ក្នុងចំណោមភ្ញៀវទេសចរទាំង ៩០,៧៤០នាក់នោះ រួមមាន ភ្ញៀវជាតិចំនួន ៩០,៥២៣នាក់ កើនឡើង ០.២៤% និងភ្ញៀវអន្តរជាតិចំនួន ២,៥១៩នាក់ កើនឡើង ០.០៨%។

លោក សយ ស៊ីណុល បានបន្តថា ចំពោះស្ថានភាពទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ទូទៅ គឺមានការប្រព្រឹត្តទៅ ដោយរលូន ពោលគឺពុំមានបាតុភាពអ្វីកើតឡើង គួរឲ្យកត់សម្គាល់ឡើយ៕

You might also like More from author