ឯកអគ្គរាជទូតជប៉ុន គ្រង​សម្លៀក​បំពាក់​ប្រពៃណី​ខ្មែរ​លើក​ដំបូង ទទួលបាន​ការកោត​សរសើរ​យ៉ាងខ្លាំង

(ភ្នំពេញ)៖ បន្ទាប់ពីលោក មិកាមិ ម៉ាស្សាហិរូ (Mr. MIKAMI Masahiro) ឯកអគ្គរាជូតទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានបង្ហោះសារអមដោយរូបភាពមួយសន្លឹក ដែលលោកថតជាមួយនឹងសម្លៀកបំពាក់ប្រពៃណីខ្មែរ លោកទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំណាក់មហាជនខ្មែរជាច្រើន។

Facebook របស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះរូបថត និងខ្លឹមសារដើមរបស់លោកឯកអគ្គរាជទូត ដែលមានទាំងជាភាសាខ្មែរ យ៉ាងដូច្នេះថា៖ «អរុណសួស្តី ជាមួយសម្លៀកបំពាក់ប្រពៃណីខ្មែរ លើកដំបូងរបស់ខ្ញុំ! តើលោក លោកស្រី យល់យ៉ាងណាដែរ? រីករាយដើមសប្តាហ៍ និងសូមមានសំណាងល្អ»

សកម្មភាពរបស់លោក មិកាមិ ម៉ាស្សាហិរូ ធ្វើឲ្យប្រជាជនកម្ពុជា ដែលនិយមប្រើប្រាស់បណ្តាញសង្គម Facebook ចូលទៅដាក់វិចារ (Comment) ដោយសម្តែងការគោរព និងកោតសរសើរ ចំពោះលោកដែលតំណាងប្រទេសជប៉ុន ដោយគ្រាន់តែជាជាតិសាសន៍ដទៃ តែបានផ្តល់នូវតម្លៃយ៉ាងខ្លាំងដល់វប្បធម៌ និងប្រពៃណីរបស់ប្រទេសកម្ពុជា។

ខាងក្រោមនេះជាការ (Comment) ដោយសម្តែងការគោរព និងកោតសរសើរ ចំពោះលោកដែលតំណាងប្រទេសជប៉ុន៖

You might also like More from author