ស្រុត​ព្រះវិហារ​កំពុង​សាងសាង់​នៅ​វត្តប្រាសាទ​គោកចក ក្នុង​ក្រុង​សៀមរាប សង្កត់​មនុស្ស​ជា​ច្រើន​កំពុង បាន​ជួយ​សង្គ្រោះ (Video inside)

(សៀមរាប)៖ នៅវេលាម៉ោងប្រមាណ ៣រសៀលថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩មុននេះ ហេតុការណ៍បាក់ស្រុត ព្រះវិហារកំពុងសាងសង់ នៅវត្តប្រាសាទគោកចក ស្ថិតក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលឲ្យសង្កត់មនុស្ស២០នាក់។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រហូតមកដល់ពេលនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចកំពុងតែជួយសង្គ្រោះ យ៉ាងយកចិត្តទុកដាក់ ហើយយកបានមនុស្ស ៦នាក់ហើយ ចេញពីគំនរព្រះវិហារ។ យ៉ាងណាមិញ សម្រាប់មូលហេតុមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ឲ្យដឹងនៅឡើយទេ៕

You might also like More from author