បញ្ជី​ឈ្មោះ​សប្បុរស​ជន​ដែល​បាន​ជួយ​ឧបត្ថម្ភ​ដល់​គម្រោង​អភិវឌ្ឍន៍ និង​ធ្វើ​ទំនើប​កម្មអគារ​មជ្ឈមណ្ឌល​ពហុឯកទេស នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត, ថវិកាសរុប​ទាំង​វិស័យឯកជន និង​រដ្ឋជាង​១០០​លាន​ដុល្លារ

(ភ្នំពេញ)៖ នាពេលថ្មីៗសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូន ជនរួមជាតិ និងមិត្តបរទេស ជួយចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែក របស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។

គិតត្រឹមថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩នេះ ថវិកាជាង៧០លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជន នានា ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។ តាមបញ្ជីឈ្មោះ ទឹកប្រាក់ដុល្លារមានចំនួន ៧០ ១៩១ ៩៩៤,០០ និងទឹកប្រាក់រៀល ៣២ ១១០ ០០០,០០ បូកសរុបទាំងកញ្ចប់ ថវិការដ្ឋ ៣០លានដុល្លារទៀត ដូច្នេះថវិកាសម្រាប់សាងសង់អគារបំពាក់ឧបករណ៍ និងគ្រឿងបរិក្ខានានា មានជាង ១០០លានដុល្លារហើយ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេស ដែលចង់រួមបរិច្ចាក ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែតសុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យ កាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់ សប្បុរសជននឹងមានប័ណ្ណថ្លែងអំណគុណ ដែលចុះហត្ថលេខាដោយខ្ញុំ ជានាយករដ្ឋមន្ត្រីផ្ទាល់»

(ប្រភព Fresh News)

ខាងក្រោមជាបញ្ជីឈ្មោះសប្បុរសជន ដែលបានចូលរួមជួយឧបត្ថម្ភដល់ការកសាងអគារមជ្ឈមណ្ឌ លពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត៖

You might also like More from author