សម្ដេចតេជោ ហ៊ុន សែន ចេញ​សារ​លិខិត​អបអរសាទរ​ពិធី​បុណ្យ​សមុទ្រ នៅ​ខេត្ត​កំពត នាចុង​ឆ្នាំ​២០១៩​នេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅខេត្តកំពត ក្រោមប្រធានបទ៖ ទីក្រុស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង ដែលនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩។

យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការរៀបចំបុណ្យសមុទ្រ មិនត្រឹមតែចូលរួម ចំណែកក្នុងការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ នៃខេត្តតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួម គាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ លើកការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ ក្នុងការរក្សាតុល្យភាពរវាងប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ប្រជាពលរដ្ឋមូលដ្ឋានផងដែរ៕

សូមអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ទាំងស្រុង៖

You might also like More from author