អគ្គិភ័យ​កំពុង​ឆាប​ឆេះ​រោង​ចក្រ​ផលិត​បារី ស្ថិត​នៅ​ឃុំព្រះពុទ្ធ ស្រុក​កណ្តាល​ស្ទឹង

(កណ្តាល)៖ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានអគ្គិភ័យកំពុងឆាបឆេះរោងចក្រផលិតបារី ស្ថិតនៅភូមិព្រះពុទ្ធ ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា សមត្ថកិច្ចកំពុងប្រើប្រាស់ឡានបាញ់ទឹកជាច្រើនគ្រឿង ដើម្បីបាញ់ពន្លត់អគ្គីភ័យនេះ។

ទោះជាយ៉ាងណា គេពុំទាន់ដឹងពីមូលហេតុដែលនាំឲ្យមានភ្លើងឆេះនៅឡើយទេ។ ព័ត៌មានលម្អិត នឹងផ្សាយជូនតាមក្រោយជាបន្តបន្ទាប់ទៀត៕

You might also like More from author