ព័ត៌មានថ្មី: ស្ថាន​ភាព​អ្នក​ជំងឺ​ជនជាតិ​ចិន​ផ្ទុក​វីរុសកូរ៉ូណា នៅ​ខេត្ត​ព្រះសីហនុ មាន​សុខភាព​ជា​ធម្មតា មិន​មាន​ការវិវត្តន៍​ធ្ងន់ធ្ងរ​ទេ

(ភ្នំពេញ)៖ ឆ្លើយតបនឹងការតាមដានបំផុតលើអ្នកជំងឺជនជាតិចិនម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ, ត្រូវបានលោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០២០នេះឲ្យដឹងថា ស្ថានភាពអ្នកជំងឺផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ថែទាំខ្ពស់បំផុត។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើយុទ្ធនាការការពារ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ស្ថានភាពអ្នកជម្ងី ជនជាតិចិនឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ សម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានផ្ទុកវីរុសណូវែលកូរូណា មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទេ។ គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្តទុកដាក់ថែរទាំខ្ពស់បំផុត»

(ប្រភពFresh News)

You might also like More from author