មាន​ជនជាតិ​ខ្មែរ-កាណាដា​មួយចំនួន ស្ថិត​នៅ​លើ​នាវាទេសចរណ៍ Westerdam ខណៈ​ពេលនេះ​បានចូលចតដល់ច្រាំងហើយ

(ភ្នំពេញ)៖ ជនជាតិខ្មែរ-កាណាដាមួយចំនួន ត្រូវបានគេឃើញថា បានស្ថិតនៅ​លើនាវាទេសចរណ៍ Westerdam នៅពេលដែលនាវាចូលដល់ច្រាំង នៃកំពង់ផែ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ។ នេះបើតាមលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News មុននេះបន្តិច។

អាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញឲ្យឃើញថា នាវាទេសចរណ៍Westerdam ផ្ទុកអ្នកទេសចរណ៍ចំនួន ៤១ជាតិសាសន៍ ក្នុងនោះជនជាតិអាមេរិកច្រើនជាងគេ មានចំនួនរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ ជាតិសាសន៍ដទៃជាបន្តបន្ទាប់៕

You might also like More from author