ក្រសួង​សុខាភិបាល​ប្រកាស​ផ្លូវការ​ស្តីពី លទ្ធផល​ពិនិត្យ​សំណាក​មនុស្ស​ ២០​នាក់ ដែល​មាន​បញ្ហា​សុខភាព នៅ​លើ​នាវា Westerdam គឺគ្មាន​មេរោគ​កូរ៉ូណា​ថ្មី​ទេ

(ភ្នំពេញ)៖ លទ្ធផលពិនិត្យលើវត្ថុវិភាគរបស់មនុស្ស២០នាក់ ដែលមានបញ្ហាសុខភាពនៅលើនាវាទេសចរណ៍ Westerdam ដែលធ្វើឡើងដោយវិទ្យាស្ថានប៉ាស្ទ័រ បានបង្ហាញថា អ្នកទាំង២០នាក់នេះ មិនមាននរណាម្នាក់មានមេរោគកូរ៉ូណាថ្មីឡើយ ហើយស្ថានភាពសុខភាពរបស់ពួកគេពេលនេះក៏មិនមានអ្វីធំដុំដែរ។ ទទួលបាននៅយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

មនុស្ស២០នាក់ ដែលត្រូវបានពិនិត្យសំណាកនេះមានស្រ្តី៩នាក់ បុរស១១នាក់ ដោយមានអ្នកខ្លះមានអាការៈក្អួតចង្អោរ ក្អក និងចុកពោះ ខុសធម្មតា ខណៈដែលរួមដំណើរជាមួយមនុស្សជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam។ ពួកគេត្រូវបានយកសំណាកទៅពិនិត្យ បន្ទាប់ពីនាវារបស់ពួកគេ បានចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam ដែលផ្ទុកមនុស្សជាង២ពាន់នាក់ ភាគច្រើនជាងជនជាតិអាមេរិក និងអឺរ៉ុប បានចូលសំចតនៅកំពង់ផែ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពេលទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីនាវានេះរកទីសំចតមិនបានអស់រយៈពេលប្រមាណ២សប្តាហ៍ ដោយសារតែប្រទេស និងកោះចំនួន៦ បានបដិសេធមិនឱ្យចូលចត ដោយខ្លាចមានការផ្ទុកជំងឺកូរ៉ូណាថ្មី។

ខាងក្រោមនេះសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖

You might also like More from author