អ្នក​ដំណើរ​លើ​នាវា Westerdam ជាង ១០០នាក់ មក​ដល់​ព្រលាន​យន្តហោះ​ភ្នំពេញ​ហើយ ដើម្បី​បន្ត​ដំណើរ​ត្រឡប់​ទៅ​ប្រទេស​របស់​ពួក​គាត់​រៀងៗខ្លួន

(ភ្នំពេញ)៖ មន្ត្រីព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានប្រាប់ថា នៅម៉ោង៩៖២០នាទីព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ អ្នកដំណើររបស់នាវា Westerdam ជាង១០០នាក់ ដែលជាក្រុមទី១ បានធ្វើដំណើរតាមយន្តហោះពីខេត្តព្រះសីហនុ មកដល់ព្រលានយន្តអន្តរជាតិភ្នំពេញហើយ ដើម្បីរៀបចំបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន បន្ទាប់ពីតែលតោលនៅលើនាវាអស់ជាង១០ថ្ងៃមកនេះ។

មន្ត្រីដដែលបញ្ជាក់ថា ភ្ញៀវទេសចរចម្រុះជាតិសាសន៍របស់នាវា Westerdam កំពុងរៀបចំ Check in ដើម្បីរៀបចំធ្វើដំណើរទៅតាមប្រទេសរបស់ពួកគាត់។

នៅថ្ងៃនេះអ្នកដំណើរដែលជិះលើនាវា WESTERDAM ចំនួន៤១៧នាក់ នឹងចាកចេញពីប្រទេសកម្ពុជា តាមជើងយន្តហោះទៅកាន់ប្រទេសរបស់ពួកគេរៀងៗខ្លួន។

អ្នកដំណើរទាំង៤១៧នាក់នេះ ត្រូវបានចែកចេញជា៣ជើងយន្តហោះ ដែលពីរជើងហោះទៅកាន់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទើបបន្តហោះទៅកាន់ប្រទេសសង្ហបុរី ដើម្បីបន្តជើងហោះហើរ ទៅកាន់ប្រទេសរបស់ពួកគាត់រៀងៗខ្លួន។ ចំណែកជើងហោះហើរមួយជើងទៀត គឺត្រូវហោះពីព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ឆ្ពោះទៅកាន់ប្រទេសរបស់ពួកគាត់តែម្តង៕

You might also like More from author