ថវិកា​បាន​ក្នុង​ពិធីបុណ្យ​ខួប​ឪពុកម្ដាយ ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នៅ​រាជធានី​ភ្នំពេញ

(កំពង់ចាម)៖ ដើម្បីចូលរួមចំណែកក្នុងជួយទ្រទ្រង់លើវិស័យសុខាភិបាល និងជាពិសេសជួយដល់ក្មេងៗកម្ពុជា ដែលមកពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា លោក តែ វុទ្ធី ហៅម៉ាប់ និងអ្នកស្រី ស្រ៊ុន ឆៃវ៉ាន ព្រមទាំងបុត្រធីតា រស់នៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម នាំយកថវិកាចំនួន ៣២,៧៦០,០០០រៀល (៨,០០០ដុល្លារ) មកប្រគល់ជូនមូលនិធិមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្នុងឱកាសទិវានៃក្ដីស្រឡាញ់។

គូសបញ្ជាក់ផងដែរថា ថវិកាដែលប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ឋានាពេលនេះ បានមកដោយគ្រួសារលោក តែ វុទ្ធី ហៅម៉ាប់ និងអ្នកស្រី ស្រ៊ុន ឆៃវ៉ាន ធ្វើពិធីបុណ្យគម្រប់ខួប៣ឆ្នាំ ជូនឧបាសក យី វ៉ា និង ១៩ឆ្នាំជូនឧបាសិកា ទូច នី ត្រូវបានកូនចៅចាត់ចែងប្រគេនកសាងវត្ដចំនួន៩វត្ដ ដោយក្នុងមួយវត្ដ ១,០០០ដុល្លារ និងយកមកប្រគល់ជួនមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៨,០០០ដុល្លារ៕

You might also like More from author