កូនភ្លោះ​៣នាក់ ក្នុង​គ្រួសារ​កសិករ​នៅ​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ ប្រសូត្រ​ចំថ្ងៃ​ទិវា​នៃសេចក្តីស្រឡាញ់

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះថា នៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មានគ្រួសារកសិករមកពីឃុំច្រាច់ ស្រុកជយ័សែន បានមកសម្រាលកូនបានកូនភ្លោះ៣នាក់។

វេជ្ជបណ្ឌិត គួង ឡូ ប្រធានសុខាភិបាលខេត្តបានឲ្យដឹងថា កូនភ្លោះទាំង៣នេះ គឺស្រីទាំងអស់ ដោយម្នាក់ៗមានទម្ងន់១.៦គីឡូក្រាម មានសុខភាពល្អធម្មតាទាំងម្តាយទាំងកូន។ លោកបន្តថា ដោយសារកូនភ្លោះទាំង៣នេះ មានគីឡូទាបពេក ទើបបញ្ជូនទៅធ្វើការសង្គ្រោះថែទាំ នៅកន្លែសង្គ្រោះទារក។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ស្ត្រីដែលប្រសូត្របានកូនភ្លោះ៣នាក់នេះ មានឈ្មោះ លេ ស្រីមុំ អាយុ២៣ឆ្នាំ មានប្តីឈ្មោះ ហេង សុវណ្ណ អាយុ២៩ឆ្នាំ រស់នៅភូមិបដិវត្ត ឃុំច្រាច់ ស្រុកជ័យសែន ខេត្តព្រះវិហារ ហើយការប្រសូត្រកូនលើកទី២ហើយនៃគ្រួសារមួយនេះ ដោយសារការប្រសូត្រកូនលើកទី១ គាត់ទទួលបានកូនប្រុស បច្ចុប្បន្នមានអាយុ៥ឆ្នាំ៕

You might also like More from author