ភ្ញៀវទេសចរ​តាម​នាវា WESTERDAM ជាង ៥០០​នាក់​ទៀត ហោះ​ចេញពី​ខេត្ត​ព្រះសីហនុ មក​កាន់​ភ្នំពេញ គិត​ត្រឹម​វេលា​ថ្ងៃត្រង់​នេះ

(ភ្នំពេញ)៖ បើតាមលោក ឃាង ភិរម្យ សម្រាប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ តាមផែនការក្រុមភ្ញៀវទេសចរ នឹងធ្វើដំណើរតាមយន្តហោះចេញពីខេត្តព្រះសីហនុចំនួន ៦ជើង ប៉ុន្តែគិតត្រឹមថ្ងៃត្រង់នេះ បានចំនួន ៤ជើងហើយ នៅសល់ ២ជើងទៀត អាចនឹងហោះចេញនាពេលបន្ទាប់ បើសិនរៀបចំរួចរាល់នោះ។

លោកបានបញ្ជាក់ថា៖

  • ជើងហោះហើរទី១ ចេញម៉ោង ០៨និង១០នាទីព្រឹក មានអ្នកដំណើរចំនួន ១២៤នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ)
  • ជើងហោះហើរទី២ ចេញម៉ោង ០៨និង៣០នាទីព្រឹក មានអ្នកដំណើរចំនួន ១៤៣នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៣ ចេញម៉ោង ០៩និង៥៨នាទីព្រឹក មានអ្នកដំណើរចំនួន ១៥៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)
  • ជើងហោះហើរទី៤ ចេញម៉ោង ១២និង៥០នាទី មានអ្នកដំណើរចំនួន ១១៨នាក់ (ទិសដៅពីអាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុទៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)

សូមបញ្ជាក់លថា នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
បន្ទាប់ពីបានចូលចតនៅកំពុងផែព្រះសីហនុ និងឆ្លងកាត់ការត្រួតពិនិត្យសុខភាព អ្នកទេសចរទាំងនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យធ្វើដំណើរកម្សាន្តដោយសេរី នៅក្នុងប្រទេសកម្ពុជា ឬចាកចេញតាមជើងយន្តហោះ បើសិនជាពួកគេចង់ចាកចេញ៕

You might also like More from author