សិប្បកម្ម រ៉ារី ប្រកាស​ទិញ​ម្ទេស​ស្រស់ ក្រោយ​មាន​ដំណឹង​ថា​ការ​ទិញ​ម្ទេស​របស់​ឈ្មួញ​កណ្តាល ពី​កសិករ មាន​តម្លៃ​ថោក​ហួស

(ភ្នំពេញ)៖ ដោយមានការអាណិតអាសូរទៅលើកសិករ ដែលជាអ្នកដាំម្ទេស និងមានតម្រូវការម្ទេសផងនោះ សិប្បកម្ម រ៉ារី បានប្រកាសទិញម្ទេសស្រស់ ដើម្បីផ្គត់ផ្គង់ផលិតផលរបស់ខ្លួនបន្ថែម។ ការប្រកាសទិញម្ទេសនៅពេលនេះ គឺបន្ទាប់ពីមានដំណឹងថា ទីផ្សារទិញម្ទេសរបស់ឈ្មួញកណ្តាល ពីកសិករផ្ទាល់មានតម្លៃថោកហួស ហើយការប្រកាសទិញពីសំណាក់ សិប្បកម្ម រ៉ារី ក៏ដើម្បីជួយទិញពីកសិករក្នុងតម្លៃមួយសមរម្យផងដែរ។

ជាក់ស្តែង ថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះ Mara Wilkie បានបង្ហោះរូបម្ទេសជាមួយនឹងសារថា «ពេលខ្ញុំទិញគេមួយគីឡូ៣០០០០ ពេលយើងដាំខ្លួនឯង១$មិនបានផង ឈ្មួញកណ្តាលមកទិញឲ្យថោកហួស។
មានបងប្អូនណាចង់ធ្វើម្ទេសឆា ម្ទេសហុយ មួយគីឡូ ត្រឹម តែ៣៥០០ទេ»

គ្រាន់តែលឺនូវដំណឹងនេះភ្លាម សិប្បកម្ម រ៉ារី បានប្រកាសថា ខ្លួនត្រូវការ ជាមួយនឹងការដាក់លេខទូរស័ព្ទនៅពីក្រោម ដើម្បីទំនាក់ទំនងទិញលក់ 078 5 2222 8 / 088 299 299 2។

គួរជម្រាបថា ផលិតផលរបស់សិប្បកម្មរ៉ារី មានដូចជា ទឹកម្ទេស, ម្ទេសឆា, ទឹកជ្រលក់ហឹរ និងកាពិឆា ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងមានលក់ទូទាំងប្រទេសផងដែរ។ កាន់តែពិសេស ចាប់ពីពេលនេះទៅ សម្រាប់អ្នកនៅបាត់ដំបង លែងពិបាកក្នុងការស្វែងរកជាវផលិតផលសិប្បកម្មរ៉ារីទៀតហើយ ពោលគឺមានលក់នៅផ្សារលើខេត្តបាត់ដំបង ច្រកចូលពីខាងផ្លូវលេខ១ មាត់ស្ទឹងសង្កែ។

យ៉ាងណាមិញសម្រាប់អ្នកនៅភ្នំពេញវិញ គឺមានភាពងាយស្រួលបំផុតក្នុងការស្វែងរកជាវផលិតផលសិប្បកម្មរ៉ារី ពោលគឺមានគ្រប់ម៉ាតតេលាទូទាំងប្រទេស។

១. តេលា ព្រែកព្នៅ
២. តេលា កាំកូ
៣. តេលា ស្តាតចាស់
៤. តេលា ទួលទំពូង
៥. តេលា ពោធិ៍សែនជ័យ ផ្លូវសហព័ន្ធរុស្សី ទល់មុខក្រុមហ៊ុនអេដវ៉ូត
៦. តេលា ម៉ៅសេទុង ទល់មុខស្ថានទូតចិន
៧. តេលា អូឡាំពិច
៨. តេលា ញ៉ូថោន ផ្លូវហាណូយ
៩. តេលា ផ្សារតូច
១០. ផ្សារទំនើប Super Store ផ្សារដីហុយ
១១. ម៉ាត សួនធម្មជាតិទាំង ៨ សាខា ក្នុង រាជធានីភ្នំពេញ
១២. ផ្សារទំនើប Makro ភ្នំពេញ និងខេត្តសៀមរាប
១៣. ផ្សារទំនើបបាយ័នទាំង ៣ សាខា
១៤. តាមទីផ្សារក្នុងខេត្តស្វាយរៀង ព្រះសីហនុ ព្រៃវែង និងតាមផ្សារមួយចំនួនធំក្នុងរាជធានីភ្នំពេញផងដែរ។

ចូលរួមគាំទ្រផលិតផលខ្មែរ គាំទ្រផលិតផលរបស់សិប្បកម្ម រ៉ារី គឺគាំទ្រផលិតផលខ្មែរ។ ទំនាក់ទំនងជាវ តាមរយៈលេខទូរស័ព្ទ ០៧៨៥២២២២៨, ០៨៨២៩៩២៩៩២៕

You might also like More from author