អភិបាល​ខេត្ត​បន្ទាយ​មានជ័យ ចុះ​ពិនិត្យ​ទីតាំង​សួន​បន្លែ​ធម្មជាតិ​របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រា​ត្រី អភិបាល​​នៃ​គណៈ​អភិបាល​ខេត្ត បន្ទាយមានជ័យ បាន​ចុះ​ផ្ទាល់​ពិនិត្យ​​មើល​​ទីតាំង សួន​​បន្លែ​ធម្មជាតិ​​ដោយ​មិន​ប្រើ​ជាតិ​គីមី ​របស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា នឹង​បាន​សរសើ​ បន្លែ​ធម្មជាតិ​បាន​ផល​ល្អនៅ​សួ​នច្បារ ​ ដែល​មាន​ដាំ​បន្លែ​ជា​ច្រើន​មុខ។ ការ​សរសើរ​នេះ គ្រា​ដែលលោកបាន ចូល​រួម​បើក​សម្ពោធ​គម្រោង​រថយន្ត​ក្រុង​ពី​ម៉ាឡៃ–ប៉ោយប៉ែត កាល​ពី​ចុង​សប្ដាហ៍​​កន្លង​ទៅ។

នៅ​លើសួ​នច្បារ ​ដែល​គ្រប​ដណ្ដប់ ផ្ទៃដី ជា​១០០០​ហិតា របស់ «ឆាយណា ​ប៉ោយប៉ែត​ស៊ែតថឺឡាយ ស៊ីធី» មាន​ដាំ ដូច​ជា ត្រប់ ប៉េងប៉ោះ ត្រឡាច ល្ពៅ ឆៃថាវ ត្រកួន ស្ពៃ ដើម​ល្មើ និងបន្លែ សម្រាប់​ប្រជាពលរដ្ឋ​ហូប​ជា​ច្រើន​មុខ​ទៀត។ ក្រៅ​ពី​នោះ លើ​ផ្លូវ ត្រូវ​បាន​ក្រុមហ៊ុន រៀប​ចំ​​ឲ្យ​មាន​ភ្លើង​ពណ៌ ថែម​ទៀត​ផង បច្ចុប្បន្ន​គឺ​ជា រមណីយដ្ឋាន​ថ្មី​មួយ សម្រាប់​ប្រជាពលរដ្ឋ​ទៅទស្សនាជា​រៀង​រាល់​ថ្ងៃ។

តាម​ការ​បញ្ជាក់ ពី​លោក ឧកញ៉ា ឡេង ណ៉ាវ៉ាត្រា ការ​ដាំ​បន្លែ​ផ្លែ​ឈើ​នោះ គឺ​​លោក​បាន​ជួល​អ្នក​ជំនាញ​​ខាង​កសិកម្ម​មក​ដាំ ហើយ​ការ​ដាំ​​នោះ​ទៀត​សោត គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​​​ពិសោធ លើ​ដី តំបន់​នោះ​ដាំ​ទៅ​ទទួល​ផល​បែប​ណា​ប៉ុណ្ណោះ។ ក្រោយ​ពី ការ​ធ្វើ​តេស មក​ឃើញ​ថា ទីតាំង នោះ គឺ​ជា​ដី ដែល​មាន​ជីជាតិ​បំផុត ដាំ​អ្វី​ក៏​កើត​ដែរ ដូច​នេះ គឺ​វា​ត្រូវ​នឹង គម្រោង​ដែល​លោក ឧកញ៉ា គ្រោង​នឹង​បើក​ផ្សារ​ទំនើប​​លក់​តែ​កសិផល​ធម្មជាតិ របស់​​កសិករ​ខ្មែរ នា​ពេល​ខាង​មុខ​នេះ​តែ​ម្ដង។

តាម​ផែន​ការ «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» មាន​រហូត​ដល់​ទៅ​២៥០​ សាខា​ទូទាំង​ប្រទេស​ឯណោះ ដែល​ជំហាន​ដំបូង គឺ​សម្រុក​ធ្វើ​នៅ​ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង​នោះ​ស្ទើរ​គ្រប់ បុរី ក៏​ដូច​ជា ទីប្រជុំជន​ធំៗ នឹង​មាន​វត្តមាន «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រប់​ទីកន្លែង នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​​ពី​លោក ឧកញ៉ា ។

ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​នឹង​ទំនើប​នោះ ខាង​ក្រុមហ៊ុន​​បាន​រៀប​ចំ​ការ​កម្មង់​ទិញ តាម​​អន​ឡាញ ឬ តាម​លេខ​ទូសព្ទ ដោយ​គ្រាន់​តែ លោក​អ្នក​ខល​មក ឬ កុម្មង​តាម អែប ត្រឹម​តែ​២០នាទី បន្លែ​ផ្លែ​ឈើ ឬ ត្រី​សាច់​តែ លោក​អ្នក​កម្មង់​នោះ នឹង​ដឹក​ជូន​ផល់​ផ្ទះ​លោក​អ្នក​តែ​ម្ដង។

នៅ​ថ្ងៃ​ទី​១៥ ខែមិនា ឆ្នាំ ២០២០ «ផ្សារ​កសិផល​ធម្មជាតិ ឡេង ណាវ៉ាត្រា» គ្រោង​នឹង​បើក​ដំណើរ​ការ​សាក​ល្បង ដែល​តាំង​​ផ្សារ គឺ​នៅ​កណ្ដាល​ផ្សារទំនើប Olympia តែ​ម្ដង៕

You might also like More from author