បាញ់ប្រហារ​ទៀតហើយ៖ ខ្មាន់​កាំភ្លើង​បើក​ការបាញ់​ប្រហារ​សម្លាប់​សិស្ស​ក្នុង​សាលារៀន​មួយ​កន្លែង​ នៅរដ្ឋ Florida សម្លាប់​មនុស្ស ១៧នាក់

(អាមេរិក)៖ យោងតាមសារព័ត៌មាន CNN ចេញផ្សាយមុននេះបន្តិចនាព្រឹកថ្ងៃនេះឲ្យដឹងថា ខ្មាន់កាំភ្លើងដែលអតីតសិស្សសាលាមួយរូបអាយុ១៩ឆ្នាំ បានបើកការបាញ់ប្រហារ សម្លាប់សិស្សចំនួន១៧នាក់ ស្ថិតនៅក្នុងសាលារៀនមួយកន្លែង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក មុនពេលខ្មាន់កាំភ្លើងត្រូវបានចាប់ខ្លួន។

តាមសមត្ថកិច្ចបានឲ្យដឹងថា ករណីបាញ់ប្រហារ ដោយសារខ្មាន់កាំភ្លើងមានគំនុំខឹង ក្រោយពីសាលារៀនបានពិន័យនិងបណ្តេញរូបគេចេញពីសាលា ក៏បានត្រឡប់មកវិញហើយបើកការបាញ់ប្រហារតែម្តង។ ខ្មាន់កាំភ្លើងត្រូវបានគេដឹងថាមានឈ្មោះ Nikolaus Cruz ជាសិស្សគ្មានគោរពវិន័យសាលា ហើយត្រូវបានបណ្តេញចេញ។

ករណីបាញ់ប្រហារបណ្តាលឲ្យមានការផ្អើលសិស្សសាលារាប់រយនាក់ ចេញគេចចេញពីសាលា ហើយខ្មាន់កាំភ្លើងដែលបាញ់ប្រហារនោះគឺជាអតីតសិស្សនៅវិទ្យាល័យហ្នឹងតែម្តង។

You might also like More from author