ឱកាស​ការងារ​ពី ធនាគារ ABA ជាង ៣០០កន្លែង និង​ក្រុមហ៊ុន ៥ផ្សេងទៀត ក្នុង​វេទិកា​ការងារ​ នៅថ្ងៃទី១៥ ខែមិនានេះ របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ

- Advertisement -

(ភ្នំពេញ)៖ សម្រាប់សិស្សនិស្សិត ដែលកំពុងសិក្សា ឬបញ្ចប់ថ្នាក់បរិញ្ញាបត្រធនាគារឬមុខជំនាញពាក់ព័ន្ធ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ ខាងមុខនេះធនាគា ABA ដែលជាធានាគារដ៏ធំមួយនៅកម្ពុជា ព្រមទាំងក្រុមហ៊ុនធំៗ៥ផ្សេងទៀត នឹងសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរៀបចំវេទិកាការងារ ដោយផ្តល់ឱកាសការងារ ចំនួនជាង៣០០កន្លែង។

វេទិកាការងារសម្រាប់ថ្ងៃទី១៥ខាងមុខនេះ មានក្រុមហ៊ុនចំនួន៥ នោះគឺ៖ផ្សារទំនើប AEON MALL, ភោជនីដ្ឋានជប៉ុន សាគី ស៊ូគីស៊ូប, ក្រុមហ៊ុន GFX Investment Co,Ltd. ក្រុមហ៊ុន GGare, និងក្រុមហ៊ុន មេហ្គាលីស៊ីង ភីអ៊ិលស៊ី ដែលមានតម្រូវ បុគ្គលិកសរុបប្រមាណ៦៨៦កន្លែង។ វេទិកានេះធ្វើឡើងនៅទីភ្នាក់ងារជាតិមុខរ និងការងារស្ថិតក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច។

លោក អាន សុំស្រ៊ុន ប្រធានផ្នែកធនធានមនុស្សរបស់ធនាគារ ABA លើកឡើងថា ការចូលរួមរៀបចំវេទិកាការងារនៅទីភ្នាក់ងារជាតិមុខរបរ និងការងារនេះ ដោយលោកមើលឃើញថា NEA ជាស្ថាប័នរដ្ឋនឹងបានជួយផ្គូរផ្គង់អ្នកស្វែងរកការងារធ្វើ ជាមួយនិយោជកដែលមានតម្រូវការបុគ្គលិកបានជាច្រើន។លោកបន្តថា កន្លងមកលោកមើលឃើញថា មានអ្នកស្វែងរកការងារធ្វើជាច្រើនដែលបានចូលរួមសម្ភាសការងារជាមួយNEA ថ្វីត្បិតតែលោកមិនដែលបានចូលរួមសហការជាមួយNEAពីមុន ក៏ពិតមែនតែលោកបានដឹងពីព័ត៌មានជាច្រើនតាមរយៈបណ្តាញសង្គមនៃសកម្មភាពនានារបស់ NEAកន្លងមក។

លោកស្រ៊ុន បានឲ្យដឹងទៀតថា ចំពោះការសម្ភាសការងារនេះគឺទៅតាមមុខដំណែង គឺន័យថាមុខតំណែងខ្លះក្រុមការងាររបស់លោកនឹងប្រាប់ទៅបេក្ខជនថាជាប់ ឬធ្លាក់ក្រោយពេលសម្ភាសចប់ ហើយមុខដំណែងផ្សេងទៀតដែលមានតម្រូវការខ្ពស់គឺបេក្ខជនដែលជាប់នៅNEAមួយដង នឹងត្រូវទំនាក់ទំនងឲ្យទៅសម្ភាសនៅធនាគារម្តងទៀត។ ជាមួយគ្នានោះលោក ស្រ៊ុន បាមជម្រុញឲ្យអ្នកស្វែងរកការងារធ្វើ សិស្ស/និស្សិត ដែលចង់ទទួលបានការងារមិនថានៅធនាគា ឬក្រុមហ៊ុនផ្សេងទៀត ត្រូវរៀបចំប្រវត្តិរូបសង្ខេបឲ្យបានស្អាត,រៀបចំខ្លួនឲ្យបានល្អ, ត្រូវដឹងនូវមុខដំណែងអ្វីដែលខ្លួនជ្រើសរើស និងត្រូវគោរពពេលវេលាជាដើម។

សូមជម្រាបផងដែរថា សម្រាប់ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៨ NEA ក៏នឹងសម្របសម្រួលក្រុមហ៊ុន៦ផ្សេងទៀតដើម្បីរៀបចំវេទិកាការងារផងដែរ ក្នុងនោះមាន ភោជនីយដ្ឋាន ជប៉ុន សាគី ស៊ុគីស៊ុប, Naga World, Express Food Group (EFG), ក្រុមហ៊ុន ស៊ីងហាក់ហួត, Chok Chey Finance PLC, GFG Investment និង អង្គការ Digital Divide Data ដែលមានតម្រូវការបុគ្គលិក៦១៥នាក់។ សម្រាប់យុវជន សិស្ស/និស្សិត ដែលមានបំណងចង់ស្វែងរកការងារដែលខ្លួនពេញចិត្ត និងសមស្របទៅតាមជំនាញរៀងៗខ្លួន អាចមកចូលរួមដោយសេរីនៅក្នុងវេទិកាការងារជារៀងរាល់ខែ ដែលរៀបចំឡើងនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាប់របងវិទ្យាស្ថានភាសា បរទេស IFL ដោយភ្ជាប់មកជាមួយនូវប្រវត្តិរូបសង្ខេប (CV)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ៖ ០១៦ ៧៨ ៦៦ ៥៥ ឬគេហទំព័ររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ http://www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ដោយងាយស្រួល ៕

You might also like More from author