ក្រោយ​មានការ​រិះគន់​ ធនាគារ​ជាតិ នៃកម្ពុជា បំភ្លឺពី​ការដាក់ឲ្យ​ចរាចរណ៍​ ក្រដាសប្រាក់២ម៉ឺនរៀល គំរូថ្មី

- Advertisement -

(ភ្នំពេញ)៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ ឃើញថា មានការផ្ទុះការរិះគន់ពីសារធារណជនមួយចំនួនទៅលើក្រដាស់ប្រាក់រៀលថ្មីនេះ ដោយមតិខ្លះយល់ថា ពណ៌ក្រដាសប្រាក់នេះអាចច្រឡំ ទៅនឹងក្រដាសប្រាក់ដទៃទៀត, ការចេញក្រដាសប្រាក់ថ្មីៗញឹកពេក, ឆាប់ទក់ និងឆាប់រហែកជាដើម។

ដើម្បីបំភ្លឺពីការរិះគន់ទាំងនេះ ធនាគារជាតិនៃកម្ពុជា បានអះអាងទៅលើ Facebook ជាផ្លូវការរបស់ខ្លួននៅថ្ងៃដដែលនេះថា «នៅកម្ពុជា ធនាគារជាតិនៃកម្ពុជា បោះក្រដាស២ម៉ឺនរៀលនេះ បានតែពីរដងប៉ុណ្ណោះ បើរាប់ចាប់តាំងពីឆ្នាំ១៩៩៥ ដែលមានពណ៌ក្រហម និងឆ្នាំ២០០៨ មានពណ៌ខៀវ»។

បន្ថែមលើសពីនេះធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញនូវការចរាចរប្រភេទក្រដាស់ប្រាក់ថ្មីៗរបស់ប្រទេសផ្សេងៗ ដែលរួមមាន៖ ប្រទេសសឹង្ហបូរី ថៃ រុស្សី ម៉ិកស៊ិក ម៉ាឡេស៊ី ជាដើម។

សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨នេះ រាជរដ្ឋាភិបាលកម្ពុជា បានចេញនូវអនុក្រឹត្យសម្រេចដាក់ឲ្យចរាចរក្រដាសប្រាក់ ២ម៉ឺនរៀលគំរូថ្មី។ ការចេញក្រដាសប្រាក់ ២ម៉ឺនរៀល គំរូថ្មីនេះ គឺដើម្បីអបអរសារទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា គម្រប់៦៥ យាងចូល ៦៦ព្រះវស្សា៕

You might also like More from author