លទ្ធផល​នៃ​ការ​ប្រឡង​​ សញ្ញាបត្រ​ទុតិយភូមិ (បាក់ឌុប) ឆ្នាំ​២០១៨ នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ!

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា (បាក់ឌុប) សម័យប្រឡង៖ ២០ សីហា ២០១៨ នឹងត្រូវធ្វើឡើងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ សម្រាប់ខេត្តផ្សេងៗទៀត។

ដំបូងឡើយ ក្រសួងអប់រំគ្រោងនឹងប្រកាសលទ្ធផល ការប្រឡងសញ្ញាបត្របាក់ឌុបនេះ នៅថ្ងៃទី១១ និង១២ ខែកញ្ញា ឆ្នាំ២០១៨ ប៉ុន្តែពេលនេះត្រូវបានកែសម្រួល មុនពេលកំណត់មួយថ្ងៃ។

សូមជម្រាបថា លទ្ធផលនៃការប្រឡងបាក់ឌុប ឆ្នាំ២០១៨នេះ មានផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ Facebook.com/moeys.gov.kh ៕

You might also like More from author