ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល (ACF) ប្រកាស​ប្រគល់​រង្វាន់ និង​ថវិកា​លើក​ទឹក​ចិត្ត ដល់​ភាពយន្ត​ចំនួន​ ៤រឿង ក្នុង​មហោស្រព​ភាពយន្ត​ខ្លី​ចតុមុខ!

- Advertisement -

(ភ្នំពេញ)៖ មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល (ACF) ដែលជាអង្គការគាំទ្រ ទាំងបច្ចេកទេសច្បាប់ និងហិរញ្ញវត្ថុដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទការងារឲ្យបានឆាប់រហ័ស និងឯករាជ្យ បានសហការណ៍ជាមួយក្រុមភាពយន្ត «ឈូករ័ត្ន» រៀបចំកម្មវិធី ប្រគល់ពានរង្វាន់ជូនដល់ជយលាភី ចំនួន៤រឿងផ្សេងទៀត ក្នុងការប្រកួតប្រជែងភាពយន្តខ្លី កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្លីចតុមុខ លើកទី៧ នាសាលសន្និសីទចតុមុខ។

ក្នុងការប្រកាសនោះមានភាពយន្តខ្លីចំនួន៥ បានទទួលពានរង្វាន់ ក្នុងនោះមានដូចជារឿង «អ្នកណាជួយខ្ញុំ» ជាវីដេអូស្តីពីការចូលរួមចំណែក របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ក្នុងវិស័យការងារកម្ពុជា ទទួលបានពានរង្វាន់លើកទឹកចិត្ត ៦០ម៉ឺនរៀល, រឿង«ខឹងខុសខឹងខាត» ជយលាភីលេខ៣ ទទួលបានទឹកប្រាក់២លានរៀល, រឿង «សំឡេងវិទ្យុ» ទទួលជយលាភីលេខ ២ ទទួលបានទឹកប្រាក់ចំនួន២លាន៨០ម៉ឺនរៀល និង រឿង«បន្ទប់ជួល» ទទួលបានជយលាភីលេខ១ ចំនួន៤លានរៀល។

សូមបញ្ជាក់ថា នេះគឺជារដូវកាលទី២ហើយ របស់មូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលមានបំណងលើកកំពស់ ការយល់ដឹងដល់សាធារណជន ចំពោះយន្តការដោះស្រាយវិវាទ ប្រកបដោយសន្តិវិធី ដើម្បីពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិ។ ការប្រកួតប្រជែងនេះ ក៏មានការសហការជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទីភ្នាក់ងារការអភិវឌ្ឍអន្តរជាតិ របស់សហរដ្ឋអាមេរិក (USAID) និងភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍអន្តរជាតិនៃប្រទេសស៊ុយអ៊ែត (SIDA) ក្រុមហ៊ុន GAP Inc. និងមូលនិធិ Levi Strauss ផងដែរ៕

You might also like More from author