ធនាគារ អេស៊ីលីដា​ ចុះហត្ថ​លេខា​លើកិច្ច​ព្រមព្រៀង​ ជាមួយ​សមា​គមរោង​ចក្រកាត់ដេរ នៅក​ម្ពុជា (GMAC) ស្តីពី​ការប្រើប្រាស់​សេវា បើក​ប្រាក់​បៀវត្ស

- Advertisement -

(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត ប្រកាសព័ត៌មាននៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងជាមួយសមាគមរោងចក្រកាត់ដេរនៅ កម្ពុជា (GMAC) ស្តីពីការប្រើប្រាស់សេវាបើកប្រាក់បៀវត្ស នៅថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា GMAC និងមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើន នាក់ទៀតផងដែរ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្តីសោមនស្សរីករាយ ដោយបានចាប់ដៃគូសហប្រតិបត្ដិការ ជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ក្នុងការបម្រើសេវាបើកប្រាក់បៀវត្សជូនដល់កម្មករ-កម្មការិនីរោងចក្រកាត់ដេរ តាមរយៈសេវាធនាគារ អេស៊ីលីដា ភីអិលស៊ី ដោយបញ្ចូលទឹកប្រាក់ក្នុងគណនី ប្រាក់បៀវត្សរបស់កម្មករ-កម្មការិនី ដោយប្រព័ន្ឋអេឡិចត្រូនិក និងផ្តល់ភាពងាយស្រួល ឆាប់រហ័ស មានសុវត្ថិភាពខ្ពស់ ចៀសវាងនូវហានិភ័យផ្សេងៗ និងចំណេញពេលវេលា ក្នុងការបើកប្រាក់បៀវត្សដល់បងប្អូន កម្មករ-កម្មការិនី។

តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី ផ្តល់មធ្យោបាយបើកប្រាក់បៀវត្សងាយស្រួល ប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់កម្មករ-កម្មការិនី នៃរោចក្រកាត់ដេរដែលជាសមាជិក សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)។ កម្មករ-កម្មការិនី អាចបើកប្រាក់បៀវត្សតាមរយៈអេស៊ីលីដា យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) អេធីអឹម (ATM) គ្រប់ពេលវេលា ២៤ម៉ោងក្នុង១ថ្ងៃ និង៧ថ្ងៃក្នុង១ សប្តាហ៍ ឬបញ្ជរបេឡានៅតាមការិយាល័យសាខាធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់ខេត្ត-ក្រុងទូទាំងព្រះរាជាណាចក្រកម្ពុជា រៀងរាល់ម៉ោងធ្វើការដោយមិនគិតថ្លៃសេវា។ ពិសេសជាងនេះទៅទៀត តាមរយៈសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត កម្មករ-កម្មការិនី អាចធ្វើការផ្ទេរប្រាក់ទៅកាន់សាច់ញាតិ បងប្អូន, បង់ថ្លៃប្រើប្រាស់ទឹក-ភ្លើង, ទិញកាតទូរស័ព្ទ, ពិនិត្យមើលទឹកប្រាក់ក្នុងគណនី និងប្រតិបត្តិការផ្សេងៗជាច្រើនទៀត រួមទាំងការទូទាត់ថ្លៃទិញទំនិញ និងសេវាកម្ម នានាតាមរយៈឃ្យូអរកូដ ដែលមាននៅតាមទីតាំងដៃគូទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ប្រមាណជាង ១៦,០០០ ដៃគូ នៅទូទាំងប្រទេស ដោយមិនគិតថ្លៃសេវា។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរ នៅកម្ពុជា GMAC បានថ្លែងថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បានជួយដល់កម្មករ-កម្មារិនីយ៉ាងច្រើន ហើយផ្ដល់នូវសុវត្ថិភាពខ្ពស់ និងឆាប់រហ័ស ជាក់ស្ដែង លោកក៏បានប្រើប្រាស់នូវសេវាធនាគារអេឡិចត្រូនិក របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាពិសេស សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ផងដែរ។ លោកប្រធានសមាគម បានបញ្ជាក់ទៀតថា នៅពេលដែល កម្មករប្រើប្រាស់សេវារបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បងប្អូនកម្មករ-កម្មការិនីអាចចំណេញបានច្រើន ដោយអាចធ្វើការចាត់ចែងសាច់ប្រាក់ និងធ្វើប្រតិបត្តិការសេវាធនាគារតាមរយៈទូរស័ព្ទចល័តបានគ្រប់ពេលវេលា គ្រប់ទីកន្លែង។ លោកប្រធានសមាគម ក៏បានលើកទឹកចិត្តដល់សមាជិក GMAC ទាំងអស់ឲ្យប្រើប្រាស់សេវាកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បីទទួលបាននូវអត្ថប្រយោជន៍ ដ៏វិសេសវិសាលទាំងនេះ៕

h

ttp://image.freshnewsasia.com/2018/116/fn-2018-11-19-14-18-32-17.jpg” alt=”” width=”730″ />

http://image.freshnewsasia.com/2018/116/fn-2018-11-19-14-18-33-18.jpg” alt=”” width=”730″ />

ttp://image.freshnewsasia.com/2018/116/fn-2018-11-19-14-18-33-20.jpg

You might also like More from author