ក្រុមហ៊ុន​ផ្គត់ផ្គង់ គ្រឿង​សំណង់ និងសម្ភារៈ​​ក្នុងផ្ទះ​​របស់​ប្រទេស​ថៃ នឹងបង្ហាញ​វត្តមាន​នៅ​កម្ពុជា ​ដំណាច់​ឆ្នាំ២០១៨នេះ

- Advertisement -

(ភ្នំពេញ)៖ បច្ចុប្បន្នប្រជាជនកម្ពុជា ប្រហែលជាពិបាកក្នុងការដើររកទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និង គ្រឿងសំណង់ផ្សេងៗ ព្រោះប្រសិនចង់ទិញទំនិញទាំងអស់នេះ ត្រូវទៅកាន់កន្លែងលក់ផ្សេងៗពីគ្នា ដែលនាំឲ្យខាតពេលវេលា។ ប៉ុន្តែជាដំណឹងល្អមួយ ដែលក្រុមហ៊ុនដ៏ធំក្នុងប្រទេសថៃ Global House នឹងមានវត្តមាននៅលើទឹកដីកម្ពុជា នាខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។

Global House ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៧ ក្នុងប្រទេសថៃ ដោយទទួលបានភាពជោគជ័យ ភាពជឿជាក់ និងការទទួលស្គាល់ពីសំណាក់ប្រជាជន នៅក្នុងប្រទេសថៃ និងបានពង្រីកសាខារបស់ខ្លួន នៅក្នុងប្រទេសថៃរហូតដល់ជាង៦០សាខា។ ភាពជោគជ័យទាំងនេះ គឺដោយសារតែ Global House បានឈរនៅលើគោលការណ៍ ផ្តល់នូវទំនិញដែលមានគុណភាព សេវាកម្មល្អ តម្លៃថោកសមរម្យ និងមានគ្រប់មុខទំនិញដែលតម្រូវសម្រាប់ គេហដ្ឋាន។

បន្ទាប់ពីជោគជ័យខ្លាំង នៅក្នុងប្រទេសថៃ Global Houseក៏បានពង្រីកសាខារបស់ខ្លួនជាលើកដំបូង មកកាន់ទឹកដីប្រទេសកម្ពុជាផ្ទាល់តែម្តង គឺនៅខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងទំហំផ្ទៃដីប្រមាណ៧ហិចតា។

សូមបញ្ជាក់ថា គ្រឿងសំណង់ និងសម្ភារៈតុបតែងផ្ទះនៅក្រុមហ៊ុន Global House មានដូចជា ក្បឿង ដំបូល ដែក គ្រឿងសង្ហារឹម ទ្វារ បង្អួច ឧបករណ៍ជាង ថ្នាំពណ៌ ការ៉ូ អំពូលភ្លើង គ្រឿងអេឡិចត្រូនិច សម្ភារៈបន្ទប់ទឹក សម្ភារៈផ្ទះបាយ ឧបករណ៍កីឡា និង សម្ភារៈរាប់ម៉ឺនមុខបន្ថែមទៀត សម្រាប់បំពេញគេហដ្ឋានរបស់អ្នក។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខទូរសព្ទ ០២៣ ២៣២ ២៣២។

Global House គ្រប់បែបយ៉ាងសម្រាប់គេហដ្ឋានលោកអ្នក។ ជាងនេះទៅទៀតអតិថិជនអាចចូលទស្សនាវីដេអូ ខាងតាមរយៈគេហទំព័រ https://web.facebook.com/1514321415283298/videos/306174273444925/

You might also like More from author