សូម​​​បងប្អូន​ប្រុង​ប្រយ័ត្ន! ឥទ្ធិពល​ព្យុះ​ទី​២៨​-​២៩ ធ្វើ​ឲ្យ​មាន​ភ្លៀង​​ធ្លាក់​ច្រើន ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ ​​ចាប់​ពី​ថ្ងៃ​ទី​២៤​-​២៦ ខែ​វិច្ឆិកា​នេះ

- Advertisement -

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានបន្តចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៨ និងទី២៩ ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយស្ថានភាពបែបនេះ នឹងធ្វើឲ្យមានឥទ្ធិពលដល់ប្រទេសកម្ពុជា ដោយមានភ្លៀងធ្លាក់ច្រើន ខ្យល់បោកបក់ខ្លាំង និងរលកទឹកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក និងឧតុនិយម បានព្រមានថា អាចនឹងមានភ្លៀងធ្លាក់ច្រើនអាចបង្កឲ្យមានជំនន់ទឹកភ្លៀងរយៈពេលខ្លី។

ស្ថានភាពទាំងនេះហើយ ក្រសួង អំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ៕

You might also like More from author