ឥទ្ធិពល​ព្យុះ​ទី​២៩ ឈ្មោះ «យូសាជី» នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​​​រាយ​ប៉ាយ និង​អាច​បង្ក​ជា​ជំនន់​ទឹកភ្លៀង នៅ​តាម​រាជធានី​-​ខេត្ត​មួយ​ចំនួន

- Advertisement -

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាព និងឥទ្ធិពលព្យុះទី២៩ ឈ្មោះយូសាជី (USAGI) ដែលនឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រប្រទេសវៀតណាម នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ហើយព្យុះនេះនឹងធ្វើដំណើរឆ្លងកាត់ ប្រទេសកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។

តាមរយៈសេចក្តីជូនដំណឹងរបស់ខ្លួន ក្រសួងធនធានទឹក បានព្រមានថា ឥទ្ធិពលព្យុះនេះ នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងអាចបង្កជាជំនន់ទឹកភ្លៀងនៅតាមរាជធានី-ខេត្តមួយចំនួន។ ខ្យល់បក់បោកមានល្បឿនពី ១៣-១៥ម៉ែត្រ ក្នុងមួយវិនាទី។ លើផ្ទៃសមុទ្រមានរលកខ្ពស់ៗផងដែរ។

ស្ថានភាពទាំងនេះហើយ ក្រសួងសូមអំពាវនាវដល់ប្រជានេសាទរ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាតថាហេតុ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖

You might also like More from author