សម្តេចតេជោ ហ៊ុន សែន ផ្ញើសារ​ជូនជន​រួមជាតិ អបអរសាទ​រល្ខោនខោល​ដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌​អរូបិយ និងចាត់​ទុកលទ្ធផល​នេះជាកិច្ច​ប្រឹងប្រែង​របស់រាជ​រដ្ឋាភិបាល

- Advertisement -

(ភ្នំពេញ)៖ ភ្លាមៗក្រោយពេល «ល្ខោនខោល» របស់កម្ពុជា ត្រូវបានអង្គការយូណេស្កូសម្រេចដាក់បញ្ចូលក្នុងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារជូនជនរួមជាតិកម្ពុជាសម្តែងការអបអរសាទរចំពោះសមិទ្ធផលដ៏វិសេសវិសាលមួយនេះ។ សម្តេចនាយករដ្ឋមន្ត្រី បានចាត់ទុកសមិទ្ធផលនេះ គឺជាមោទនភាពថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។

ក្នុងលិខិតសម្តែងអំណរសាទរដែលចេញផ្សាយនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា សមិទ្ធផលនេះ គឺជាលទ្ធផលនៃកិច្ចប្រឹងប្រែងដ៏យូរអង្វែង និងការពុះពារយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា និងការគាំទ្រយ៉ាងផុលផុសពីសិល្បៈករ អង្គការ សមាគមន៍ សង្គមស៊ីវិល ដែលធ្វើការក្នុងវិស័យសិល្បៈវប្បធម៌ និងការគាំទ្រលើកទឹកចិត្តពីមហាជនទូទៅ និងប្រជាជនកម្ពុជាទាំងមូល។

សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីយនៃមនុស្សជាតិនាពេលនេះ គឺជាការរួមចំណែកធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់ព្រះរាជាណាចក្រកម្ពុជា កាន់តែល្បីសុះសាយទូទាំងពិភពលោក ហើយធ្វើឲ្យកម្ពុជាក្លាយជាតួអង្គកាន់តែលេចធ្លោរថែមទៀត នៅលើវេទិកាបេតិកភ័ណ្ឌពិភពលោក៕

You might also like More from author