រូបភាព​ក្ដុកក្ដួល នៅពេល​បានឃើញ​បងស្រីបង្កើត របស់អតីត​ស្ថាបនិកមន្ទីរ​ពេទ្យគន្ធបុប្ផា ដង្ហែ និង ចូលរួម​តម្គល់អដិ្ឋធាតុ​នៅទឹកដី​ខេត្តសៀមរាប!

- Advertisement -

(ភ្នំពេញ)៖ អដ្ឋិធាតុរបស់អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner ត្រូវបានដង្ហែពីប្រទេសស្វីស មកតម្គល់នៅមន្ទីរពេទ្យគន្ធបុប្ផា ខេត្តសៀមរាប ដោយបានដង្ហែដោយដៃស្រី្ដវ័យចំណាស់ម្នាក់ មានឈ្មោះថា Annaregula Lutz ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបងស្រីបង្កើត របស់អតីតវេជ្ជបណ្ឌិត លោក Beat Richner។ នៅក្នុងនោះ គេបានឃើញពីអារម្មណ៍ក្ដុកក្ដួល និង ទឹកមុខស្រពាប់ស្រពោន របស់លោកស្រី Annaregula Lutz ដែលបង្ហាញនៅក្នុងរូបថត ដែលគេថតបាន ខណៈដែលលោកស្រី ត្រូវកាន់អដ្ឋិធាតុរបស់ប្អូនប្រុស មកដល់ទឹកដីប្រទេសកម្ពុជា។

ជាមួយគ្នានេះផងដែរ មានប្រជាពលរដ្ឋ គ្រប់វ័យ សិក្សានុសិស្ស បានចូលរួមដង្ហែអដិ្ឋធាតុរបស់លោកវេជ្ជបណ្ឌិត Beat Richner ពីព្រលានយន្តហោះអន្ដរជាតិ ឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា នៃខេត្តសៀមរាប ផងដែរ។

យ៉ាងណាមិញ កូនខ្មែរ គ្រប់រូប នឹងចងចាំ នូវទឹកចិត្តភក្ដី ក្ដីស្រឡាញ់ និង ការបូជាកម្លាំងកាយ បញ្ញាញាណ ដែលស្ទើរតែពេញមួយជីវិតរបស់លោកវេជ្ជបណ្ឌិត Beat Richner មកជួយសង្រ្គោះកុមារ និង មាតា ដែលជាប្រជាជនកម្ពុជា នៅពេលដែលលោក នៅមានជីវិត៕

You might also like More from author